ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ
(VOVWORLD) - អគ្គក្រុមហ៊ុនអគ្គិសនីទីក្រុងហូជីមិញ នឹងសម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់នានាក្នុងការអនុវត្តសកម្មភាពទាំងនេះ ដើម្បីលើកទឹកចិត្តប្រជាជននិងអង្គភាពអាជីវកម្មឱ្យផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ប្រភពអគ្គិសនីស្អាតនិងបៃតងក្នុងតម្លៃសមរម្យ។
សំណង់ថាមពលអគ្គិសនីពន្លឺព្រះអាទិត្យដំណើរការលើដំបូលក្រុមគ្រួសារនៅសង្កាត់ ៨ ទីក្រុងហូជីមិញ (រូបថត៖ dantocmiennui/ TTXVN) |
នារសៀលថ្ងៃទី ១២ ខែឧសភា អគ្គក្រុមហ៊ុនថាមពលអគ្គិសនីទីក្រុងហូជីមិញ (EVN HCMC) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍថាមពលអគ្គិសនីពន្លឺព្រះអាទិត្យជាមួយក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ Bach Khoa ក្រុមហ៊ុនភាគហ៊ុនផ្តល់ដំណោះស្រាយអេកូឡូស៊ីវៀតណាម (VES) និងក្រុមហ៊ុនភាគហ៊ុនថាមពល TTC ។
តាមនោះអគ្គក្រុមហ៊ុនអគ្គិសនីទីក្រុងហូជីមិញ នឹងសម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់នានាក្នុងការអនុវត្តសកម្មភាពទាំងនេះ ដើម្បីលើកទឹកចិត្តប្រជាជននិងអង្គភាពអាជីវកម្មឱ្យផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ប្រភពអគ្គិសនីស្អាតនិងបៃតងក្នុងតម្លៃសមរម្យ និងមានបែបបទតភ្ជាប់បណ្តាញយ៉ាងងាយស្រួលផងដែរ៕