ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់ចិន

(VOVWORLD) -នាយប់ថ្ងៃទី ២៧ សីហា លោក Tat Thanh Cang លេខាបក្សរងគណៈអចិន្ត្រៃយ៍បក្ខភាគទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈប្រតិភូទីប្រឹក្សារដ្ឋចិន ដឹកនាំដោយលោក Yuan Gui Rem អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសទីប្រឹក្សាចិន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់ចិន - ảnh 1ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់ចិន 

នាយប់ថ្ងៃទី ២៧ សីហា លោក Tat Thanh Cang លេខាបក្សរងគណៈអចិន្ត្រៃយ៍បក្ខភាគទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈប្រតិភូទីប្រឹក្សារដ្ឋចិន ដឹកនាំដោយលោក Yuan Gui Rem អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសទីប្រឹក្សាចិន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Tat Thanh Cang បានសម្ដែងក្ដីសង្ឃឹម និងមានបំណងថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនឹងជួយពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងទីក្រុងហូជីមិញ ជាមួយមូលដ្ឋាននានារបស់ចិន ក៏ដូចជារវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង និងទីប្រឹក្សារដ្ឋប៉េកាំងទៀតផង។  រីឯខ្លួនវិញ លោក Yuan Gui Rem បានអះអាងថា ទីប្រឹក្សារដ្ឋចិនជានិច្ចកាលគោរព និងត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍ជាមួយទីក្រុងហូជីមិញ សំដៅពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពរី ចិន និងវៀតណាម ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ