ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្ដាដំបន់

ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្ដាដំបន់ - ảnh 1
ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្ដាដំបន់ (vietnamplus.vn)

        Vovworld-ក្នុងក្របខ័ណ្ឌទិវាមហោស្រពទេសចរណ៍ទីក្រុងហូជីមិញលើក​ទី​
១០ឆ្នាំ២០១៤ នាព្រឹកថ្ងៃទី២៧មិនា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ​បានរៀបចំសន្និសីទកំណត់ទិសដៅសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍រវាង​ទីក្រុងហូជីមិញនិងដំបន់នានា។ ដំណាងថ្នាក់ដឹកនាំខេត្តក្រុងចំនួន៤៤រួមជាមួយ​អង្គភាពអាជីវកម្មទេសចរណ៍ជាច្រើនបានចូលរួម។

        លោកស្រី Nguyen Thi Hong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង​
ហូជីមិញបានចាត់ទុកថា៖

        “ក្នុងកិច្ចការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សរវាងខេត្តក្រុង ត្រូវឆ្ពោះ​ទៅ
កាន់ការកសាងកំលាំងផ្នែកទេសចរណ៍ដើម្បីឆ្លើយតបបានទៅនឹងសំណូមពរអំពី
គុណភាព​ឯកទេសភាសាសិលធម៍ជាដើម។​ ជាពិសេសត្រូវធានាចរិតលក្ខណៈ
ជំនាញដើម្បី​ឆ្លើយ​តបនឹងសំណូមពរកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់
សកម្មភាព​សេវាកម្មទេសចរណ៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ