ទីក្រុងហូជីមិញបង្កើនការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19

(VOVWORLD) - អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកNguyen Truong Son ប្រធានក្រុម អចិន្រ្តៃយ៍ពិសេសប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 របស់ក្រសួងសុខាភិបាលប្រចាំនៅ ទីក្រុងហូជីមិញ បានឲ្យដឹងថា ក្រសួងបានបញ្ជាដឹកនាំឲ្យអង្គភាពទាំងអស់ក្រោម ឱវាទក្រសួង នៅទីក្រុងហូជីមិញ ត្រូវមានការខិតខំប្រឹងប្រែងខ្ពស់បំផុតដើម្បីជួយ ទីក្រុងហូជីមិញបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ។

ទីក្រុងហូជីមិញបង្កើនការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 - ảnh 1បុគ្គលិកសុខាភិបាលយកសំណាករបស់ប្រជាជនទីក្រុងហូជីមិញដើម្បីធ្វើតេស្ត Covid-19។
(រូបថត៖ VOV)
នៅកិច្ចប្រជុំគណៈកម្មការដឹកនាំការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៃ ទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃទី៩ កុម្ភៈ លេខាគណៈកម្មាធិការបក្សទីក្រុងលោក Nguyen Van Nen បានឲ្យដឹងថាស្ថានភាពជម្ងឺនៅទីក្រុងកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយមានហានិភ័យឆ្លង ក្នុងសហគមន៍ខ្ពស់ ដោយសារមិនទាន់កំណត់បានប្រភពនៃ ការឆ្លងជម្ងឺនៅឡើយ។ លោក Nguyen Van Nen បានបន្ថែមទៀតថា៖ “ថ្នាក់ដឹកនាំទីក្រុងហូជីមិញសូមសម្ដែងនូវការចែករំលែកជាមួយបងប្អូនជនរួមជាតិទីក្រុង ក៏ដូចជាបងប្អូនពីគ្រប់ទិសទីដែលកំពុងរស់នៅទីក្រុងហូជីមិញ ជាពិសេស គឺបងប្អូនជនរួមជាតិមកពីតំបន់ភាគខាងលិច តំបន់ណាមបូខាងកើត ដែលបានដឹក ទំនិញ ផ្លែឈើ ដើមឈើតាំងលម្អជាច្រើនមកទីក្រុងដូចជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ឆ្នាំនេះ ជួបការលំបាកខ្លាំងណាស់ ហេតុដូច្នេះបងប្អូនជនរួមជាតិទាំងនោះកំពុងត្រូវការចែក រំលែកយ៉ាងពិតប្រាកដ”។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកNguyen Truong Son ប្រធានក្រុម អចិន្រ្តៃយ៍ពិសេសប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 របស់ក្រសួងសុខាភិបាលប្រចាំនៅ ទីក្រុងហូជីមិញ បានឲ្យដឹងថា ក្រសួងបានបញ្ជាដឹកនាំឲ្យអង្គភាពទាំងអស់ក្រោម ឱវាទក្រសួង នៅទីក្រុងហូជីមិញ ត្រូវមានការខិតខំប្រឹងប្រែងខ្ពស់បំផុតដើម្បីជួយ ទីក្រុងហូជីមិញបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ