ទីក្រុងហូជីមិញពន្លឿនពាណិជ្ជកម្មនៅក្រុង Torino-អ៊ីតាលី
|
ទីក្រុងហូជីមិញពន្លឿនពាណិជ្ជកម្មនៅក្រុង Torino-អ៊ីតាលី (VNP) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអ៊ីតាលីនៃគណៈប្រតិភូទីក្រុង
ហូជីមិញនាថ្ងៃទី៩កញ្ញាស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីបានសហការជាមួយ
រដ្ឋអំណាចទីក្រុង Torino អ៊ីតាលីរៀបចំសិក្ខាសាលា ពន្លឿនពាណិជ្ជកម្មនិងវិនិយោគ
ចូលតីក្រុងហូជីមិញ។
ថ្លែងមតិនៅសិក្ខាសាលាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក
Le Hoang Quan បានឧទ្ទេសនាមយថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសក្ដានុភាព
វិនិយោគរបស់អង្គភាពអាជីវកម្មបរទេសនៅទីក្រុង មជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំធេងនិង
ជាទីក្រុងចំណុះមជ្ឈឹមរបស់វៀតណាម។ លោក Le Hoang Quan បានអំពាវនាវអង្គភាព
អាជីវកម្ម Torino និងអ៊ីតាលីជំរុញវិនិយោគទៅលើវិស័យអាទិភាពរបស់ទីក្រុងហូជីមិញ
ដូចជាកសិកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មឧបត្ថម្ភ វិនិយោគហេដ្ឋានរចនាសម្ព័ន្ធជាដើម៕