ទីក្រុងហូជីមិញមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងលើវិស័យអប់រំនិងបណ្តុះបណ្តាល
(VOVWORLD) -នេះគឺជាការអះអាងរបស់លោក Nguyen Thanh Phong ប្រធាន គណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញនៅក្នុងជំនួបសន្ទនាជាមួយលោក Choi Jae-sung អតីតសមាជិកសភាកូរ៉េខាងត្បូង និងជាប្រធានមូលនិធិមិត្តភាពកូរ៉េខាងត្បូង - អាស៊ី (KAFF)
ទីក្រុងហូជីមិញមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងលើវិស័យអប់រំនិងបណ្តុះបណ្តាល |
នេះគឺជាការអះអាងរបស់លោក Nguyen Thanh Phong ប្រធាន គណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញនៅក្នុងជំនួបសន្ទនាជាមួយលោក Choi Jae-sung អតីតសមាជិកសភាកូរ៉េខាងត្បូង និងជាប្រធានមូលនិធិមិត្តភាពកូរ៉េខាងត្បូង - អាស៊ី (KAFF) នាល្ងាចថ្ងៃទី ១៤ កក្ដដា នៅទីក្រុងហូជីមិញ។ លោក Nguyen Thanh Phong បានអបអរសាទរ និងសម្ដែងការគាំទ្រចំពោះមូលនិធិមិត្តភាពកូរ៉េខាងត្បូង - អាស៊ីដំណើរការសាងសង់មជ្ឈមណ្ឌលលើកកំពស់គុណភាពសម្រាប់គ្រូបង្រៀននៅទីក្រុង ហើយនេះជាសក្ខីភាពដ៏រស់រវើកចំពោះទំនាក់ទំនងសហប្រតិបត្តិការដ៏ស្អប្រលើរលើវិស័យវប្បធ៌សង្គមរវាងទីក្រុងនិង កូរ៉េខាងត្បូង។ លោកបានអះអាងថានឹងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមជន កូរ៉េខាងត្បូងវិនិយោគ ធ្វើអាជីវកម្ម និងរស់នៅទីក្រុងហូជីមិញ។
រីឯខ្លួនវិញ លោក Choi Jae-Sung បានអះអាងថាមូលនិធិមិត្តភាពកូរ៉េខាងត្បូង - អាស៊ីជាអង្គការក្រៅរដ្ឋាភិបាល ធ្វើសកម្មភាពដោយមិកយកប្រាក់កំរៃ ហើយមានបំណងសហប្រតិបត្តិការជាមួយទីកុ្រងអនុវត្តគម្រោងការណ៍ សាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ បណ្ដុះបណ្ដាល លើកកំពស់គុណភាពសម្រាប់គ្រូបង្រៀន៕