ទីក្រុងហូជីមិញ៖មនុស្ស៦ពាន់នាក់ដើរថ្មើរជើងដើម្បីវឌ្ឍនភាពរបស់នារី

(VOVworld) - នាព្រឹកថ្ងៃទី៦ មិនា កម្មវិធីដើរថ្មើរជើងដើម្បីវឌ្ឍនភាពរបស់នារីនៅ
មណ្ឌលប្រជុំជន Phu My Hung ទីក្រុងហូជីមិញភាគខាងត្បូងវៀតណាមបានទាក់
ទាញការចូលរួមរបស់មនុស្សចំនួន៦ពាន់នាក់។តាមរយៈកម្មវិធីនេះ គណៈចាត់តាំង
ចង់ផ្ញើរសារថា នារីបើទោះបីជាចំណុះវណ្ណៈឬមានឋានៈណាក្នុងសង្គមសុទ្ធតែត្រូវ
ការឆន្ទៈជំនះពុះពារលើការលំបាកដើម្បីអះអាងនូវតួនាទី របស់ខ្លួនលើគ្រប់វិស័យ
ក្នុងជីវភាពនិងសង្គម។លោកស្រី Phan Thi Cam Hong នៅសង្កាត់ Nguyen Thai Binh
 ខ័ណ្ឌទី១បានឲ្យដឹងថា៖
“កម្មវិធីនេះជំរុញឲ្យនារីចូលរួមសកម្មភាពសង្គមយ៉ាងសកម្មថែមទៀត។តាមរយៈ
សកម្មភាពនេះ នារីយល់បានថា តួនាទីរបស់ខ្លួនគឺកាន់តែសំខាន់ក្នុងសង្គមនា
បច្ចុច្បន្ន”។
កម្មវិធីនេះក៏មានការចូលរួមរបស់អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen
 Thi Binh និងនាយិការធនាគារពិភពលោកប្រចាំនៅវៀតណាម លោកស្រី Victoria
Kwakwa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ