ទីក្រុងហូជីមិញរៀបចំបុណ្យចូលឆ្នាំថ្មីសំរាប់កម្មករ
|
ទីក្រុងហូជីមិញរៀបចំបុណ្យចូលឆ្នាំថ្មីសំរាប់កម្មករ |
(VOV)_នាយប់ថ្ងៃទី៣១មករា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
បានប្រារព្វឡើងកម្មវិធី៖ បុណ្យចូលឆ្នាំថ្មីជួបជុំគ្នា អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋ
ស័ក សំរាប់គ្រួសារកម្មករចំនួន៥០០ នៅទីក្រុង។ គណៈចាត់តាំងបានជូនអំណោយ
ចំពោះបណ្ដាគ្រួសារ និងជូនអាំងបាវចំពោះកុមារនានា ដោយមានគោលបំណង
ចែករំលែកក្តីសប្បាយរីករាយ ភាពកក់ក្តៅ ចំពោះបណ្ដាគ្រួសារកម្មករមានស្ថាន
ភាពលំបាក ក្នុងឆ្នាំ ២០១៦។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦ សហ
ព័ន្ធពលករទីក្រុងបានចលនាអង្គភាពអាជីវកម្ម សហជីពមូលដ្ឋានជូនអំណោយ
ចំពោះកម្មករចំនួន៤៥០ពាន់នាក់ ដោយទឹកប្រាក់ចំនួន ១៤៥ពាន់លានដុង។ ចល
នាអង្គភាពអាជីវកម្មជូនសំបុត្រឡានសំរាប់កម្មករចំនួនបីហ្មឺននាក់ បានវិលត្រឡប់
មកស្រុកកំណើតវិញទទួលបុណ្យចូលឆ្នាំថ្មីជាមួយក្រុមគ្រួសារ៕