ទីក្រុងហូជីមិញរៀបចំពិធីថ្វាយសែននំ Tet ជូនស្ដេច Hung

(VOVWORLD) -ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ នោះ នាថ្ងៃទី ១ ខែកុម្ភៈ (ពោលគឺថ្ងៃទី ២៧ ខែ ១២ តាមច័ន្ទគតិឆ្នាំចរ សំរឹទ្ធស័ក)  គណៈកម្មាធិការបក្សទីក្រុង  ក្រុមប្រឹក្សាប្រជាជន  គណៈកម្មាធិការប្រជាជន  គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំពិធីថ្វាយសែននំ Tet ដូនតាស្ដេច Hung យ៉ាងអធិកអធម នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាស្រេច Hung នៅសួនឧទ្យានប្រវត្តិសាស្ត្រ វប្បធម៌ជាតិ ទីក្រុងហូជីមិញ។
ទីក្រុងហូជីមិញរៀបចំពិធីថ្វាយសែននំ Tet ជូនស្ដេច Hung - ảnh 1ទីក្រុងហូជីមិញរៀបចំពិធីថ្វាយសែននំ Tet ជូនស្ដេច Hung 

ក្នុងបរិយាកាសដ៏អធិកអធមនេះ លោក Nguyen Thanh Phong សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រួមជាមួយបណ្ដាតំណង និងប្រជាជនបានអញ្ជើញអុជធូប ថ្វាយនំ Tet ជូនស្ដេច Hung ដោយសច្ចាថា នឹងពង្រីកប្រពៃណីកសាងប្រទេសជាតិសុខសាន្តត្រាណ ខ្លាំងមាំមួន ទីក្រុងមានគុណភាពរស់នៅល្អ អរិយធម៌ និងទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ