ទីក្រុងហូជីមិញលើកកំពស់សុពលភាព និងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVWORLD) -នាព្រឹកថ្ងៃទី ២៧ មិថុនា នៅទីក្រុងហូជីមិញបានរៀបចំសន្និសីទលើកទី ១០ នៃគណៈកម្មាធិការបក្ខភាគទីក្រុងនីតិកាលទី ១០។
ទីក្រុងហូជីមិញលើកកំពស់សុពលភាព និងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1ទីក្រុងហូជីមិញលើកកំពស់សុពលភាព និងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច (Internet) 

នាព្រឹកថ្ងៃទី ២៧ មិថុនា នៅទីក្រុងហូជីមិញបានរៀបចំសន្និសីទលើកទី ១០ នៃគណៈកម្មាធិការបក្ខភាគទីក្រុងនីតិកាលទី ១០។ សន្និសីទនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ ថ្ងៃទី ២៨ មិថុនា។ អង្គសន្និសីទបានពិភាក្សា ផ្ដល់មតិ និងអនុម័តលើខ្លឹមសារសំខាន់ៗទាំង ៥ ស្ដីពីភារកិច្ច សេដ្ឋកិច្ច - វប្បធម៍ - សង្គមកិច្ច នាឆមាសទី១ ឆ្នាំ ២០១៧ ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល លើកកំពស់សុពលភាព និងប្រសិទ្ធភាពគ្រប់គ្រងក្បាលម៉ាស៊ីនរដ្ឋ របាយការណ៍ជាជំហានដំបូងស្ដីពី ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១២ នៃសន្និបាតលើកទី ៤ គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១១ សេចក្តីសម្រេចចិត្តលេខ ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ជាដើម។ អង្គសន្និសីទបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានក្នុងការអនុវត្តភារកិច្ចសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ទីក្រុងក្នុងឆមាសទី១ ឆ្នាំ ២០១៧។ នោះគឺ កំណើនសេដ្ឋកិច្ចរបស់ទីក្រុងកើនឡើងខ្ពស់ជាងបើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ គឺទទួលបាន ៧,៧% ការលក់រាយទំនិញ និងសេវាកម្មសរុបទទួលបានជាង ៧៥.៨០០ ពាន់លានដុង កើនឡើងជិត ៩,៦%បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ទំហំពាណិជ្ជកម្មនាំចេញទទួលបានជាង ១៤ ពាន់លាន ដុល្លារអាមេរិក កើនឡើង ២០ % ។ទីក្រុងទាក់ទាញទុនវិនិយោគបរទេសបាន ២,៣ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ