ទីក្រុងហូជីមិញលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្រោយពីជំងឺរាតត្បាតCOVID – 19
(VOVWORLD) - តំណាងជាច្រើនរូបបានចាត់ទុកថា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនោះ ទីក្រុងចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់បែបទរដ្ឋបាល និងគ្រប់គ្រងដីធ្លី និងជួយឧបត្ថម្ភទុនដល់សហគ្រាស។
លោកស្រី Vo Thi Ngoc Thuy តំណាងមួយរូបបានថ្លែងមតិ |
ទីក្រុងហូជីមិញចាំបាច់ត្រូវផ្លាស់ប្ដូររបៀបសម្រេបសម្រួល គ្រប់គ្រង ជា ពិសេសគឺចាត់វិធានការជួយឧបត្ថម្ភសហគ្រាសឯកជន ក្រោយពីជំងឺរាតត្បាត COVID – 19 ដើម្បីលើកកម្ពស់សមត្ថភាព និងទាក់ទាញការវិនិយោគ។ នេះគឺជាខ្លឹមសារមួយ ដែលត្រូវបានផ្ដោតសំខាន់ នៅក្នុងសម័យ ពិភាក្សា នៅ សាលប្រជុំ នាព្រឹកថ្ងៃទី ១០ ខែកក្កដា នៃសម័យប្រជុំលើកទី ២០ ក្រុមប្រឹក្សា ប្រជាជនទីក្រុង នីតិកាលទី ៩។
នៅក្នុងសម័យប្រជុំនេះ តំណាងជាច្រើនរូបបានចាត់ទុកថា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនោះ ទីក្រុងចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់បែបទរដ្ឋបាល និងគ្រប់គ្រងដីធ្លី និងជួយឧបត្ថម្ភទុនដល់សហគ្រាស។ លោកស្រី Vo Thi Ngoc Thuy តំណាងមួយរូបបានចាត់ទុកថា៖
“ខ្ញុំសូមលើកដំណោះស្រាយសម្រាប់ឆមាសទី ២ ឆ្នាំ ២០២០ គឺ យើងត្រូវមានកញ្ចប់ជំរុញលើគ្រប់វិស័យ ក្នុងនោះផ្តោតសំខាន់លើវិស័យ ដែលមានលក្ខណៈរីកសាយភាយ ដូចជាផ្នែកសេវាកម្មទេសចរណ៍។ ឧទាហរណ៍ថា នៅពេលទាក់ទាញបានភ្ញៀវទេសចរហើយ ពួកគេនឹងមានតម្រូវការហូបចុកនៅភោជនីយដ្ឋាន ក៏ដូចជាផលិតផលមួយចំនួនទៀតផងដែរ”៕