ទីក្រុងហូជីមិញអនុវត្តន៍បញ្ញាសិប្បនិមិត្តដើម្បីផ្ទៀងស្តាប់មតិយោបល់ និងតម្រូវការ របស់ប្រជាពលរដ្ឋ
(VOVWORLD) - កាលពីរសៀលថ្ងៃទី ២៧ ខែកុម្ភៈ មន្ទីរព័ត៌មាននិងទូរគមនាគមន៍ទីក្រុងហូជីមិញ បានបង្ហាញមុខនិងដាក់ឱ្យដំណើរការកម្មវិធីផ្ទៀងស្តាប់បណ្តាញសង្គម - Socialbeat។
តំណាងមន្ទីរព័ត៌មាននិងទូរគមនាគមន៍ទីក្រុងហូជីមិញ ឧទ្ទេសនាមនិងណែនាំពីលក្ខណៈពិសេស និងតួនាទីនៃសូហ្វវែផ្ទៀងស្តាប់បណ្ដាញសង្គម - Socialbeat។ (រូបថត៖ VOV) |
សូហ្វវែរនេះគឺជាកម្មវិធីបញ្ញាសិប្បនិមិត្ត (AI) ដែលជួយទីភ្នាក់ងារគ្រប់គ្រងរដ្ឋនៃទីក្រុង ហូជីមិញ ម្ចាស់ការទទួលយក និងយល់កាន់តែច្បាស់អំពីយោបល់និងតម្រូវការរបស់ ប្រជាពលរដ្ឋនិងអាជីវកម្ម។ លោក Lam Dinh Thang នាយកមន្ទីរព័ត៌មាន និងទូរគមនាគមន៍ទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងមានប្រជាជនប្រមាណ ១០ លាននាក់ ប៉ុន្តែមានគណនីបណ្តាញ សង្គមរហូតដល់ ២២ លានគណនី។ លើសពីនេះ ទីក្រុងក៏មានទីភ្នាក់ងារសារព័ត៌មាន ចំនួន ២០០ បណ្តាញសង្គមចំនួន ៣៥៥ និងទំព័រព័ត៌មានអេឡិចត្រូនិកជាង ១០០០ ទំព័រ។ ទីក្រុងនេះក៏ជាកន្លែងដែលប្រមូលផ្ដុំអ្នកបង្កើតមាតិកាច្រើនជាងគេនៅទូទាំង ប្រទេសផងដែរ។ ដូច្នេះហើយ ការដាក់ឱ្យដំណើរការកម្មវិធីផ្ទៀងស្ដាប់បណ្ដាញសង្គម (Socialbeat) នឹងជួយទីក្រុងហូជីមិញ សំយោគព័ត៌មាន និងមតិរបស់ប្រជាជនក្នុង ពេលវេលាជាក់ស្តែងកាន់តែលឿន និងគ្រប់គ្រាន់ជាងមុន ពីនោះអាចដាក់ពង្រាយ គោលនយោបាយឱ្យកាន់តែសមស្របទៅនឹងតថភាព។ លោក Lam Dinh Thang មានប្រសាសន៍ថា៖
“កម្មវិធីនឹងសំយោគព័ត៌មាន ហើយវិភាគ វាយតម្លៃ ដាក់ចេញនិន្នាការ និងបែង ចែកជាក្រុមនូវមតិដែលប្រមូលបាន៖ វិជ្ជមាន អវិជ្ជមាន អព្យាក្រឹត។ ពីនោះ អង្គភាព ផ្ដល់ប្រឹក្សានៅតាមមន្ទីរ ផ្នែក និងមូលដ្ឋានពាក់ព័ន្ធនឹងសមត្ថកិច្ចការងាររបស់ខ្លួន ត្រូវ តែវិភាគ វាយតម្លៃ និងផ្ដល់ប្រឹក្សាដល់ថ្នាក់ដឹកនាំទីក្រុងវិញ ដើម្បីកែសម្រួលគោល នយោបាយឲ្យទាន់ពេលវេលា”៕