ទីក្រុងហូជីមិញអនុវត្តភ្លាមនូវយន្តការ គោលនយោបាយពិសេសដើម្បីអភិវឌ្ឍន៍

(VOVWORLD) -នាព្រឹកថ្ងៃទី២មករា គណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំសន្និ សីទអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងគម្រោងថវិការបស់ទីក្រុងក្នុងឆ្នាំ ២០១៨។
ទីក្រុងហូជីមិញអនុវត្តភ្លាមនូវយន្តការ គោលនយោបាយពិសេសដើម្បីអភិវឌ្ឍន៍ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ 

ឆ្នាំ២០១៨ជាឆ្នាំដំបូងដែលទីក្រុងហូជីមិញត្រូវបានការិយាល័យនយោបាយ រដ្ឋសភានិងរដ្ឋាភិបាលអនុញ្ញត្តឲ្យអនុវត្តសាកពិសោធន៍នូវយន្តការ គោលនយោ បាយពិសេស។ យោងតាមយន្តការ គោលនយោបាយនេះនិងស្ថានភាពជាក់ ស្តែង ទីក្រុងបានដាក់ចេញគោលដៅអភិវឌ្ឍន៍ចាំបាច់ដោយមានក្រុមភារកិច្ចនិង ដំណោះស្រាយដើម្បីអនុវត្ត។ ដើម្បីធានាការអនុវត្តផែនការទាំងអស់នេះ ទីក្រុង គប្បីប្រមូលផ្តុំប្រភពកម្លាំងរបស់សង្គមទាំងមូលនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធ ភាពរាល់ប្រភពទុន។ លោក Su Ngoc Anh នាយកមន្ទីផែនការនិងវិនិយោគ ទីក្រុងហូជីមិញបានឲ្យដឹងថា៖

        “ដោយគោលដៅកំណើននៃផលិតផលសរុបលើទូទាំងទីក្រុង (GRDP) គឺ ៨,៣ដល់៨,៥%នោះ គឺទីក្រុងត្រូវប្រមូល GRDP ចំនួន៣៥%សម្រាប់ការវិនិ យោគអភិវឌ្ឍន៍។ តាមគំរោងនឹងប្រមូលផ្តុំទុនវិនិយោគរបស់សង្គមទាំងមូលគឺចំនួន៤១៨ដល់៤២០ពាន់លានដុង។ ក្នុងនោះ វិនិយោគក្រៅរដ្ឋគឺត្រូវប្រមូលផ្តុំ ប្រហែល ២៧៥ពាន់ពាន់លានដុង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ