ទីក្រុងហូជីមិញ និងហាណូយ ស្ថិតក្នុងក្រុមមជ្ឈមណ្ឌលកំណើនឈានមុខគេរបស់ពិភពលោក
(VOVWORLD) - នាថ្ងៃទី ៧ ខែមិថុនា សម្ព័ន្ធក្រុមហ៊ុនប្រឹក្សា ហិរញ្ញវត្ថុ និងសេវាកម្មអចលនទ្រព្យ Savills (ចក្រភពអង់គ្លេស) បានប្រកាសសន្ទស្សន៍ មជ្ឈមណ្ឌលកំណើន (The Growth Hubs Index ជាសន្ទស្សន៍ដែលអមជាមួយសន្ទស្សន៍ទីក្រុងបន្ស៊ាំ- Savills Resilient Cities Index) តាមនោះ ប្រទេសវៀតណាមមានទីក្រុងចំនួនពីរស្ថិតក្នុងចំណោមមជ្ឈមណ្ឌលកំណើនឈានមុខគេទាំង ១៥ នៅលើពិភពលោក រួមមានទីក្រុងហូជីមិញ ជាប់ចំណាត់ថ្នាក់លេខ ២ និងទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ ៦។
យោងតាមលោក Savills សន្ទស្សន៍នេះមានតួនាទីព្យាករណ៍ពីទិដ្ឋភាពសេដ្ឋកិច្ចនៃទីក្រុងចំនួន ២៣០ រហូតដល់ឆ្នាំ ២០៣៣ ដើម្បីកំណត់អត្តសញ្ញាណទីក្រុងដែលរីកលូតលាស់លឿនបំផុត។ ទីក្រុង Bengaluru ក្នុងប្រទេសឥណ្ឌានាំមុខគេក្នុងចំណោមទីក្រុងកំណើន បន្ទាប់មកគឺទីក្រុងហូជីមិញរបស់វៀតណាម។ ទិន្នន័យគឺមកពី Oxford Economics នៅកម្រិតទីក្រុង-ទីប្រជុំជន; ការវាយតម្លៃឥណទាននាពេលអនាគតនៅថ្នាក់ជាតិ ហើយការវិភាគនេះផ្តោតលើក្រុមទីក្រុងដែលមាន GDP ឆ្នាំ ២០២៣ ចាប់ពី ៥០ ពាន់លានដុល្លារអាមេរិកឡើងទៅ។
តារាងរៀបចំណាត់ថ្នាក់ទីក្រុងកំណើនឈានមុខគេទាំង ១៥ យោងទៅតាមសន្ទស្សន៍ទីក្រុងបន្ស៊ាំ។ ប្រភព៖ Savills Research |
Savills បានវាយតម្លៃថា លទ្ធផលព្យាករណ៍ដ៏ខ្លាំងក្លារបស់ទីក្រុងហូជីមិញត្រូវបានជំរុញដោយសារការកើនឡើងចំនួនគ្រួសារដែលមានប្រាក់ចំណូលខ្ពស់។ ជាមួយគ្នានោះ យថាទស្សន៍អភិវឌ្ឍន៍របស់ទីក្រុងហាណូយ ពឹងផ្អែកលើការកើនឡើងនៃទ្រព្យសម្បត្តិឯកជន និងការពង្រីកវណ្ណៈកណ្តាល៕