ទីក្រុងហូជីមិញ បើកសម្ពោធស្ថានីយ៍ពេទ្យចល័ត ២ កន្លែងដើមដំបូងសម្រាប់ថែទាំអ្នកជំងឺកូវីដ ១៩
(VOVWORLD) - កាលពីថ្ងៃទី ២០ ខែសីហា ទីក្រុងហូជីមិញបាន បើកសម្ពោធនិងដំណើរការស្ថានីយ៍ពេទ្យចល័តចំនួន ២ កន្លែងដំបូង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ -១៩ នៅខ័ណ្ឌទី ៣ និងខណ្ឌ ៧។
វេជ្ជបណ្ឌិត Le Thi Bao Yen ប្រធានស្ថានីយ៍ពេទ្យចល័តលេខ ១ មានទីតាំងនៅខ័ណ្ឌ ទី ៣ បានឲ្យដឹងថា៖ “នៅពេលអ្នកជំងឺមកដល់ទីនេះ យើងនឹងផ្តល់ថ្នាំសង្កូវ ហើយថ្នាំនឹងមានគ្រប់ប្រភេទតាមសារាចរណែនាំថ្មីបំផុត ដើម្បីព្យាបាលអ្នកជំងឺកូវីដនៅផ្ទះ។ បន្ទាប់ពីការព្យាបាលដោយថ្នាំ និងផ្តល់អុកស៊ីសែន ហើយអ្នកជំងឺមិនមានភាពប្រសើរ ពិបាកដកដង្ហើម និងមានអាការៈធ្ងន់ធ្ងរជាងនោះ យើងនឹងស្នើសុំរថយន្តដើម្បីបញ្ជូនទៅមន្ទីរពេទ្យកម្រិតខ្ពស់ជាង”។
នាពេលខាងមុខនេះ ទីក្រុងហូជីមិញនឹងបន្តបង្កើតគំរូស្ថានីយ៍ពេទ្យចល័តនៅតាមបណ្តាខ័ណ្ឌ ស្រុកនានាក្នុងទីក្រុង៕