ទីក្រុងហូជីមិញ៖ អង្គភាពនិងបុគ្គលប្រមាណ៧០០០រួមវិភាគទានទៅក្នុង ការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

(VOVWORLD) - គិតដល់រសៀលថ្ងៃទី៤ ឧសភា មូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៃទីក្រុងទទួលបានទឹកប្រាក់ចំនួន៦,៥ លានដុល្លាអាមេរិកពីអង្គភាពនិងបុគ្គលជិត៧០០០ ដែលគាំទ្រការប្រយុទ្ធ ប្រឆាំងជំងឺឆ្លង Covid-19 
យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ហូជីមិញបានឲ្យដឹងថា គិតដល់រសៀលថ្ងៃទី៤ ឧសភា មូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៃទីក្រុងទទួលបានទឹកប្រាក់ចំនួន៦,៥ លានដុល្លាអាមេរិកពីអង្គភាពនិងបុគ្គលជិត៧០០០ ដែលគាំទ្រការប្រយុទ្ធ ប្រឆាំងជំងឺឆ្លង Covid-19 និងទឹកប្រាក់ប្រមាណ១លានដុល្លាអាមេរិកដែល គាំទ្រជនរួមជាតិដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនិងគ្រោះជ្រាបចូលនៃទឹកប្រៃ។ ចលនាប្រជាជនទីក្រុងហូជីមិញចូលរួមគាំទ្រការងារប្រយុទ្ធប្រឆាំង ជំងឺឆ្លង Covid-19 និងជួយឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយ សារគ្រោះរាំងស្ងួតនិងគ្រោះជ្រាបចូលនៃទឹកប្រៃ បំផុសឡើងដោយគណៈ កម្មាធិការរណសិរ្សមាតុភូមិ វៀតណាមទីក្រុងហូជីមិញកាលពីថ្ងៃទី៣០ មីនា កន្លងទៅ ទទួលបានការចូលរួមយ៉ាងសកម្មរបស់បណ្ដាស្ថាប័ន អង្គភាព សហគ្រាស អង្គការសង្គម អង្គការសាសនានិងប្រជាជនទីក្រុងយ៉ាងច្រើន កុះករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ