ទីក្រុងហាណូយជិតដាក់ជូនការិយាល័យនយោបាយនូវគម្រោងសាកពិសោធន៍អាជ្ញាធរទីក្រុង

(VOVWORLD) - នាខែធ្នូខាងមុខនេះ គណៈកម្មាធិការបក្សទីក្រុងហាណូយគ្រោងនឹងដាក់ជូនការិយាល័យនយោបាយនូវគម្រោងសាកពិសោធន៍ការគ្រប់គ្រងតាមរូបសណ្ឋានអាជ្ញាធរទីក្រុង នៅទីក្រុង ហាណូយ។
ទីក្រុងហាណូយជិតដាក់ជូនការិយាល័យនយោបាយនូវគម្រោងសាកពិសោធន៍អាជ្ញាធរទីក្រុង - ảnh 1 ទិដ្ឋភាពនៃទីក្រុងហាណូយ (រូបថត៖ Zing)


នេះជាព័ត៌មានត្រូវបានចេញផ្សាយនៅក្នុងសន្និសីទលើកទី១៥នៃ គណៈកម្មាធិការបក្សភាគទីក្រុងហាណូយនីតិកាលទី១៦ នាថ្ងៃទី១ ខែ តុលា។ អង្គសន្និសីទបានឯកភាពគ្នាលើការអនុវត្តដោយសាកពិសោធន៍នូវការ មិនរៀបចំក្រុមប្រឹក្សាប្រជាជននៅសង្កាត់ចាប់តាំងពីដើមអាណត្តិ២០២១-២០២៦ និងការមិនរៀបចំក្រុមប្រឹក្សាប្រជាជនឃុំ ទីរួមស្រុកចាប់ពីដើមអាណត្តិ២០២៦-២០៣១។

ថ្លែងនៅសន្និសីទ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai បានឲ្យដឹងថា គម្រោងនេះត្រូវបានកសាងដោយឈរលើ មូលដ្ឋាននៃការប្រមូលផ្ដុំមតិយោបល់របស់អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រងជាច្រើន និងការចូលរួមរបស់គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជារបស់ ប្រជាជនទៀតផង។ ព្រមទាំងដោយឈរលើការបូកសរុបបទពិសោធន៍របស់ ទីក្រុងក្នុងស្រុកផ្សេងៗដែលបានអនុវត្តន៍ជាសាកពិសោធន៍និងប្រទេសដទៃនានាលើពិភពលោក ដើម្បីកសាងគម្រោងនេះផងដែរ។ លោកបានសង្កត់ធ្ងន់ ថា៖

“គោលដៅនោះគឺយើងត្រូវកសាងបានគម្រោងមួយដែលអាចអនុវត្តន៍បាន និងនាំមកនូវប្រសិទ្ធភាពជាពិតប្រាកដ។ ធ្វើយ៉ាងម៉េចដើម្បីកសាងអាជ្ញាធរនគរ នៃទីក្រុងហាណូយ ក្លាយទៅជាអាជ្ញាធរមានប្រសិទ្ធភាព ខ្លួនទីពឹងខ្លួន និងមាន ការទទួលខុសត្រូវដើម្បីអនុវត្តន៍និងដោះស្រាយបញ្ហានានារបស់ប្រជាជននិង របស់ទីក្រុង។ ដោយហេតុនេះ ការចាត់តាំងក្បាលម៉ាស៊ីនក៏ដូចជាកម្មាភិបាល នៃអាជ្ញាធរនគរនោះគឺត្រូវមានរបៀបរៀបរយនិងធ្វើការប្រកបដោយប្រសិទ្ធភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ