ទីក្រុងហាណូយដាក់គោលដៅទទួលបានភ្ញៀវទេសចរចំនួន២៣លាននាក់ក្នុងឆ្នាំ២០១៧
(VOVworld)- ទីក្រុងហាណូយដាក់គោលដៅទទួលបានភ្ញៀវទេសចរចំនួន២៣
លាននាក់ក្នុងឆ្នាំ២០១៧។ គោលដៅនេះត្រូវបាននាំចេញនៅក្នុងសន្និសីទអនុវត្ត
ភារកិច្ចអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងហាណូយសម្រាប់ឆ្នាំ២០១៧នារសៀលថ្ងៃទី
១១ ខែមករា។ ដើម្បីអនុវត្តប្រកបដោយជោគជ័យគោលដៅនេះ ផ្នែកទេសចរ
ណ៍របស់ ទីក្រុងហាណូយ គប្បីជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យ
ទេសចរណ៍ ក្នុងនិងក្រៅប្រទេស។ ស្តីពីបញ្ហាផ្សព្វផ្សាយនិងពន្លឿនទេសចរណ៍
លោក Tran Duc Hai នាយករងមន្ទីរទេសចរណ៍ហាណូយបានឲ្យដឹងថា៖
“ឆ្នាំ២០១៧ មន្ទីរទេសចរណ៍ហាណូយបន្តកសាងផែនការឃោសនា ផ្សព្វ
ផ្សាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹម
ជាមួយគ្នានោះ រៀបចំសកម្មភាពពន្លឿនទេសចរណ៍ ចូលរួមផ្សារណាត់ទេសចរណ៍
អន្តរជាតិនានា។ជាពិសេស វិនិយោគលើមូលដ្ឋានសំភារៈ កសាងហេដ្ឋារចនាសម្ព័ន្ធ
ព្រមៗគ្នា សំដៅជម្រុញការអភិវឌ្ឍន៍វិស័យទេសចរណ៍និងសេវាកម្មទេសចរណ៍”៕
ស័យជាពិសេសគឺវិស័យកសិផល ចំណីអាហារ សំភារៈសំណង់និងស្បែកជើង
ជាដើម៕