ទីក្រុងហាណូយទទួលគណៈប្រតិភូអន្តរជាតិមួយចំនួនមកផ្លាស់ប្តូរបទពិសោធន៍និងសហការអភិវឌ្ឍន៍

(VOVWORLD) -នាថ្ងៃទី៥ធ្នូ ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូកាណាដា ដឹកនាំដោយ អភិបាលរដ្ឋ Ontario លោកស្រី Kathleen Wynne ។ 
ទីក្រុងហាណូយទទួលគណៈប្រតិភូអន្តរជាតិមួយចំនួនមកផ្លាស់ប្តូរបទពិសោធន៍និងសហការអភិវឌ្ឍន៍ - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung អញ្ជើញជួបជាមួយអភិបាលរដ្ឋ Ontario លោកស្រី Kathleen Wynne  

នៅក្នុងជំនួបនេះ លោក Nguyen Duc Chung បានសម្តែងក្តីសោ មនស្សន៍រីករាយចំពោះដំណើទស្សនកិច្ចរបស់គណៈប្រ តិភូដែលរួមចំណែក ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីក្រុងហាណូយនិង រដ្ឋ Ontario ជាពិសេស លើវិស័យអភិវឌ្ឍន៍ផ្នែកអប់រំ បណ្តុះបណ្តាលប្រភព ធនធានមនុស្សសម្រាប់រដ្ឋអំណាចនិងសហគ្រាសរបស់ហាណូយ និងផ្លាស់ប្តូរបទ ពិសោធន៍វិនិយោគធ្វើអាជីវកម្មជាដើម។

        រីឯខ្លួនវិញ លោកស្រី Kathleen Wynne បានសង្កត់ធ្ងន់ថា សហគម ន៍សហ គ្រាសនិងអង្គការនានាររបស់កាណាដា មានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើ ទីផ្សារវៀតណាមនិងទីក្រុងហាណូយ។ លោករូបនេះបានអះអាងថា រដ្ឋ Ontario ត្រៀមជាស្រេចជួយឧបត្ថម្ភទីក្រុងហាណូយលើគ្រប់វិស័យ។

ទីក្រុងហាណូយទទួលគណៈប្រតិភូអន្តរជាតិមួយចំនួនមកផ្លាស់ប្តូរបទពិសោធន៍និងសហការអភិវឌ្ឍន៍ - ảnh 2លោក Nguyen Duc Chung អញ្ជើញទទួលជួបជាមួយ លោក Mian Muhammad Jamil Ahqui  

        ក្នុងថ្ងៃដដែល លោក Nguyen Duc Chung បានអញ្ជើញទទួលជួបជាមួយ នាយករងសាលាគោលនយោបាយសាធារណជាតិ Lahore (នៃសាធារណរដ្ឋ អ៊ីស្លាមប៉ាគីស្ថាន) លោក Mian Muhammad Jamil Ahqui រួមទាំងគណៈប្រតិភូ មករៀនសូត្របទពិសោធន៍គ្រប់គ្រងនិងអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់ រដ្ឋធានីហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ