ទីក្រុងហាណូយទទួលស្វាគមន៍ភ្ញៀវទេសចរជប៉ុនចំនួន ១៤៣នាក់ ក្នុង​ឱកាសបុណ្យចូលឆ្នាំសកល

(VOVWORLD) - ការងារត្រៀមរៀបចំទទួលអំណរបុណ្យចូលឆ្នាំសកល ២០២២ នៅតាមមណ្ឌល គោលដៅទេសចរណ៍ សារមន្ទីរ និងសួនឧទ្យានបានប្រព្រឹត្តិទៅយ៉ាងរលូន ដោយធានាការអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
ទីក្រុងហាណូយទទួលស្វាគមន៍ភ្ញៀវទេសចរជប៉ុនចំនួន ១៤៣នាក់ ក្នុង​ឱកាសបុណ្យចូលឆ្នាំសកល - ảnh 1អ្នកដំណើរត្រូវចាក់វ៉ាក់សាំងពេញលេញមុនពេលចេញដំណើរ  (រូបថត៖ Huy Hung/VNA)

ក្នុងរយៈពេលបីថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំសកល២០២២ (ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមករា) ភ្ញៀវទេសចរអញ្ជើញមកដល់ទីក្រុងហាណូយភាគច្រើនជាភ្ញៀវទេសចរណ៍ក្នុងប្រទេស ពោលគឺប្រមាណ ៦ ម៉ឺននាក់។ នៅថ្ងៃដើមដំបូង ឆ្នាំ ២០២២ ទីក្រុងហាណូយបានទទួលជើងហោះហើរអន្តរជាតិដើមដំបូងពីទីក្រុងតូក្យូប្រទេសជប៉ុននៅអាកាសយានដ្ឋាន Noi Bai ដោយក្រុមហ៊ុនអាកាសចរណ៍ Vietjet អនុវត្តន៍ដោយមានអ្នកដំណើរចំនួន ១៤៣នាក់។ ការងារត្រៀមរៀបចំទទួលអំណរបុណ្យចូលឆ្នាំសកល ២០២២ នៅតាមមណ្ឌល គោលដៅទេសចរណ៍ សារមន្ទីរ និងសួនឧទ្យានបានប្រព្រឹត្តិទៅយ៉ាងរលូន ដោយធានាការអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

សូមបញ្ជាក់ដែរថា នារយៈពេលកន្លងទៅ សហគ្រាសទេសចរណ៍ជាច្រើនបានម្ចាស់ការបង្កើតផលិតផលទេសចរណ៍ កម្មវិធីទួរទេសចរណ៍គួរឲ្យចាប់អារម្មណ៍ជាច្រើនតាមគន្លងប្រក្រតីភាពថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ