ទីក្រុងហាណូយនឹងរៀបចំផ្សារណាត់វិសេសវិសាលចំនួន២ក្នុងឱកាសតេតប្រពៃណី

(VOVworld) - រដ្ឋធានីហាណូយរបស់វៀតណាម នឹងរៀបចំផ្សារណាត់ដ៏វិសេស វិសាលចំនួន២ក្នុងឱកាសបុណ្យតេតប្រពៃណី។នោះគឺជាផ្សារណាត់និទាយរដូវ
Giang Vo និងបុណ្យនិទាយរដូវមមែសប្ដស័ក។ផ្សារណាត់និទាយរដូវ Giang Vo នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ទី១៦ កុម្ភៈ ខាងមុខ ដោយមានស្ដង់ទំនិញចំនួន ៩០០ស្តង់នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Giang Vo។សកម្មភាពពិធីបុណ្យនិង សម្ដែងវប្បធម៌សិល្បៈនានានឹងបង្កើតតំលៃខុសប្លែកនិងលក្ខណៈគួរឲ្យ ទាក់ទាញ
របស់ផ្សារណាត់នេះ ដោយមានចំណុចលេចធ្លោសំខាន់ដូចជា កម្មវិធី សិល្បៈ
ស្វាគមន៍និទាយរដូវមមែសប្ដស័ក២០១៥ជាដើម។
ទីក្រុងហាណូយនឹងរៀបចំផ្សារណាត់វិសេសវិសាលចំនួន២ក្នុងឱកាសតេតប្រពៃណី - ảnh 1
ទិដ្ឋភាពនៃផ្សារណាត់និទាយរដូវ១

ក្នុងពេលជាមួយគ្នានោះ បុណ្យនិទាយរដូវមមែសប្ដស័ក២០១៥ នឹងប្រព្រឹត្តទៅ
ចាប់ពីថ្ងៃ ទី៦ដល់ទី១៥ កុម្ភៈ ខាងមុខ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌
សិល្បៈ វៀតណាម នៅលេខ២ផ្លូវ Hoa Lu។ចំណុចលេចធ្លោនៃបុណ្យនិទាយ
រដូវឆ្នាំនេះ គឺជាការតាំងពិព័រណ៍ដោយប្រធានបទ “លក្ខណៈវប្បធម៌នៃបុណ្យ
តេតប្រពៃណី”​ ដែលបង្កើតឡើងវិញពីវប្បធម៌តេតប្រពៃណីរបស់វៀតណាម។
ក្នុងបុណ្យនិទាយ រដូវនេះ ក៏មានកម្មវិធីសិល្បៈពិសេសដោយប្រធានបទ
 “អំណរបក្ស អំណរនិទាយ រដូវ ស្វាគមន៍៨៥ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស
វៀតណាម”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ