ទីក្រុងហាណូយបើកដំណើរកម្សាន្តនាពេលរាត្រីនៅបរមរាជវាំង Thang Long សម្រាប់ភ្ញៀវទេសចរបរទេស
(VOVWORLD) - នាយប់ថ្ងៃទី៤ ខែមករា មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long - ហាណូយ បានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ បើកដំណើរកម្សាន្តនាពេលរាត្រីនៅបរមរាជវាំង Thang Long សម្រាប់ភ្ញៀវទេសចរបរទេសដែលមានឈ្មោះថា “រាត្រីនៃបរមរាជវាំង Thang Long - អារម្មណ៍ប្លែកពិសេស”។
ដំណើរកម្សាន្ត "រាត្រីនៃបរមរាជវាំង Thang Long" មានការចូលរួមពីភ្ញៀវទេសចរទាំងជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ (រូបថត៖ hanoimoi.vn) |
ពិធីបើកសម្ពោធនេះទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនទេសចរណ៍ជាច្រើនដែលទទួលភ្ញៀវអន្តរជាតិមកកាន់វៀតណាម ក៏ដូចជាភ្ញៀវទេសចរបរទេសផងដែរ។
ដំណើរកម្សាន្ត "រាត្រីនៃបរមរាជវាំង Thang Long - អារម្មណ៍ប្លែកពិសេស" អូសបន្លាយរយៈពេលប្រហែល ១២០នាទី ជួយឱ្យអ្នកទស្សនាឆ្លងបទពិសោធន៍ក្នុងលំហបរមរាជវាំងភ្លឺចិញ្ច្រាចនៅពេលយប់ ស្វែងយល់ពីគុណតម្លៃពិសេសចាប់ពីសិល្បៈស្ថាបត្យកម្មនៃបរមរាជវាំង កន្លែងធ្វើការ ជីវភាព ម្ហូវអាហារព្រះបរមរាជវាំងជាដើម។
ការសម្តែងអាយ៉ងទឹកក្នុងដំណើរកម្សាន្ត "រាត្រីនៃបរមរាជវាំង Thang Long" ។ (រូបថត៖ hanoimoi.vn) |
ភ្ញៀវទេសចរណ៍នឹងបានទស្សនាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកនៃបរមរាជវាំង Thang Long ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ; រីករាយជាមួយការសម្តែងអាយ៉ងទឹក និងអាយ៉ងលើគោក ដែលនិទានរឿងអំពីបរមរាជវាំង Thang Long ។ ភ្ញៀវទេសចរណ៍ក៏អាចទស្សនាតំបន់កំនាយបុរាណវិទ្យា រីករាយជាមួយម្ហូបរាជវាំង... និងសកម្មភាពជាច្រើនទៀត។
មុននោះក្នុងខែមេសា ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីទេសចរណ៍វៀតណាមបានបើកដំណើរការយ៉ាងពេញលេញដើម្បីទទួលភ្ញៀវទេសចរណ៍ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long - ហាណូយបានបើកដំណើរកម្សាន្តពេលរាត្រី រកឃើញបរមរាជវាំង Thang Long សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងទទួលបានការវាយតម្លៃខ្ពស់៕