ទីក្រុងហាណូយបើកដំណើរដើរថ្មើរជើងទទួលបទពិសោធន៍លំហសិល្បៈសាធារណៈ
(VOVWORLD) - ក្រុមសិល្បៈករបានប្រែក្លាយស្ពានដើរថ្មើរជើងនេះឱ្យកាន់តែមានភាពសប្បាយរីករាយ រស់រវើក ហើយត្រូវបានបំភ្លឺនៅពេលរាត្រីដោយពន្លឺ។
ស្ពានដើរថ្មើរជើង Tran Nhat Duat តភ្ជាប់ជាមួយគម្រោងសិល្បៈសាធារណៈ Phuc Tan ។ រូបថត៖ Phuc Tai/vov Giaothong.vn |
នាយប់ថ្ងៃទី ៣ ឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈ លេខ ២២ វិថី Hang Buom ខ័ណ្ឌ Hoan Kiem (ទីក្រុងហាណូយ) គម្រោងសិល្បៈសហគមន៍នៅលើស្ពានដើរថ្មើរជើង Tran Nhat Duat តភ្ជាប់ជាមួយគម្រោងសិល្បៈសាធារណៈ Phuc Tan ត្រូវបានបើក ដោយបើកដំណើរដើរថ្មើរជើងដំបូងនៅទីក្រុងហាណូយដើម្បីទស្សនាលំហសិល្បៈសាធារណៈ។
ស្ពានដើរថ្មើរជើងនៅលើផ្លូវ Tran Nhat Duat គឺជាផ្លូវសម្រាប់ដើរថ្មើរជើងដែលតភ្ជាប់តំបន់វិថីបុរាណរបស់ទីក្រុងហាណូយ និងតំបន់ Phuc Tan ខ័ណ្ឌ Hoan Kiem។ ក្រុមសិល្បៈករបានប្រែក្លាយស្ពានដើរថ្មើរជើងនេះឱ្យកាន់តែមានភាពសប្បាយរីករាយ រស់រវើក ហើយត្រូវបានបំភ្លឺនៅពេលរាត្រីដោយពន្លឺ។ ប្រធានបទនៃលំហសិល្បៈគឺផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ និងបរិស្ថាន ហើយផ្ញើសារកាត់បន្ថយកាកសំណល់ប្លាស្ទិក និងប្រើប្រាស់សម្ភារៈកែច្នៃឡើងវិញដើម្បីការពារបរិស្ថាន៕