ទីក្រុងហាណូយបំផុសចលនារាប់ថយក្រោយ ៣១ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ៣១
(VOVWORLD) - ពិធីបំផុសចលនា ទីក្រុងហាណូយរាប់ថយក្រោយ ៣១ ថ្ងៃឆ្ពោះទៅស៊ីហ្គេមលើកទី៣១ បានប្រព្រឹត្តទៅយ៉ាងឱឡារិក នាព្រឹកថ្ងៃទី១១ ខែមេសា នៅតំបន់វិមាន Ly Thai To និងជុំវិញបឹង Hoan Kiem (នៃរដ្ឋធានីហាណូយ) ដោយមានការចូលរួមពីប្រជាជនរាប់ពាន់នាក់។
លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយអញ្ជើញថ្លែងនៅក្នុងពិធី (រូបថត៖ TTXVN) |
ពិធីគឺគូសសញ្ញាសម្គាល់ដែលនៅសល់តែរយៈពេល ៣១ ទៀតនឹងប្រព្រឹត្តទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ (១២ ឧសភា ២០២២)។ ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះមាន វិញ្ញាណសារប្រកួតចំនួន ៤០មុខ។ វិញ្ញាណសារកីឡាសម្រាប់ប្រកួតនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងខេត្តជិតខាងចំនួន ១១។ ថ្លែងមតិក្នុងពិធី លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ១៩ ឆ្នាំ ចាប់តាំងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ២២ មក ទីក្រុងហាណូយមានកិត្តិយសម្តងទៀត ដែលត្រូវបានជ្រើសរើសជាទីកន្លែងសម្រាប់ពិធីបើកនិងបិទ និងជាទីកន្លែងពហុកីឡា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកនេះ៖ “ពិធីបំផុសចលនាថ្ងៃនេះមានអត្ថន័យសំខាន់ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមប្រកបដោយសុវត្ថិភាព បន្សល់ទុកនូវចំណាប់អារម្មណ៏ល្អៗ ជាច្រើននៅក្នុងដួងចិត្តមិត្តភក្តិក្នុងតំបន់និងអន្តរជាតិ ហើយតាមរយៈនេះក៏ជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយមុខមាត់ប្រទេសជាតិនិងប្រជាជនវៀតណាម រួស រាយរាក់ទាក់; អះអាងពីតួនាទីរបស់កីឡាវៀតណាមលើផែនទីតំបន់ ទ្វីប និងពិភពលោក"។
ពិធីបំផុសចលនា “ទីក្រុងហាណូយរាប់ថយក្រោយរយៈពេល ៣១ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣១” ក៏មានគោលបំណង ផ្សព្វផ្សាយដល់ប្រជាជន អំពីអត្ថន័យនិងសារៈសំខាន់ នៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ ដោយហេតុនេះ កៀរគរគ្រប់ប្រភពធនធាន និងការគាំទ្ររបស់សង្គមជាតិទាំងមូល ដើម្បីបម្រើដល់ការរៀបចំរបស់សកម្មភាពស៊ីហ្គេមលើកទី៣១ លោកស្រី Le Thi Hoang Yen អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹងថា៖ “រាល់ការត្រៀមរៀបចំសម្រាប់ស៊ីហ្គេមបានឈានចូលដល់ដំណាក់កាលរត់ប្រណាំង ជួសជុលហេដ្ឋារចនាសម្ព័ន្ធ រៀបចំតុបតែង ហើយក្រុមកីឡាករ-កីឡាការិនីត្រៀមជារួចរាល់ហើយ។ បច្ចុប្បន្ននេះ គ្រប់ខ័ណ្ឌស្រុកទាំងអស់នៃទីក្រុងហាណូយ ក៏ដូចជាតំបន់ដែលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមក៏បានត្រៀមរួចរាល់ដែរ។ ពិធីបើកនិងបិទត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរួមសហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដើម្បីរៀបចំសេណារីយូផ្សព្វផ្សាយមុខមាត់វៀតណាម ក៏ដូចជាឆ្ពោះទៅសហគមន៍អាស៊ាន”។
បន្ទាប់ពីពិធីរាប់ថយក្រោយរយៈពេល ៣១ ថ្ងៃឆ្ពោះទៅស៊ីហ្គេមលើកទី ៣១ ប្រតិភូអត្តពលិកនិងប្រជាជនគ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងទិវារត់ប្រណាំងអូឡាំពិកដើម្បីសុខភាពប្រជាជន ទាំងមូលនិងរង្វាន់រត់ប្រណាំងរបស់កាសែតហាណូយថ្មីលើកទី ៤៧ - ដើម្បីសន្តិភាពឆ្នាំ ២០២២ ផងដែរ៕