ទីក្រុងហាណូយមានគោលបំណងចង់សហប្រតិបត្តិការលើគ្រប់វិស័យថ្មីជាមួយ ដៃគូសិង្ហបុរី
(VOVWORLD) - រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob មានគោលបំណងថា ទីក្រុងហាណូយនឹងចែករំលែកបទពិសោធន៍ដ៏ថ្លៃថ្លាអំពីការអភិរក្សកេរ្កិ៍ដំណែល បេតិកភណ្ឌ និងផ្ទះបុរាណជាមួយសិង្ហបុរីក្នុងដំណើរការកសាងនគរទំនើប។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី១៨ ខែតុលា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob ក្នុងឱកាសលោកស្រីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ ក្នុងជំនួបនេះ ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob មានគោលបំណងថា ទីក្រុងហាណូយនឹងចែករំលែកបទពិសោធន៍ដ៏ថ្លៃថ្លាអំពីការអភិរក្សកេរ្កិ៍ដំណែល បេតិកភណ្ឌ និងផ្ទះបុរាណជាមួយសិង្ហបុរីក្នុងដំណើរការកសាងនគរទំនើប។ លោកស្រីប្រធានាធិបតីមានបំណងចង់រួមជាមួយទីក្រុងហាណូយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ព្រមទាំងស្នើឲ្យទីក្រុងយកចិត្តទុកដាក់គាំទ្រសហគមន៍ធុរកិច្ចសិង្ហបុរី ហើយតាមនោះលើកទឹកចិត្តដល់សហគ្រាសឲ្យអភិវឌ្ឍន៍ថែមទៀត។
ជាការឆ្លើយតប លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ទីក្រុងហាណូយមានគោលបំណងចង់ជំរុញសកម្មភាពសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកវិស័យសហប្រតិបត្តិការថ្មីជាមួយសិង្ហបុរី ជាពិសេសគឺការរៀបចំដែនដីនគរូបនីយកម្ម និងគ្រប់គ្រងនគរ; ហិរញ្ញវត្ថុ; សុខាភិបាល; ទេសចរណ៍; ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ រដ្ឋាភិបាលអេឡិចត្រូនិក និងកិច្ចការពារបរិស្ថានផងដែរ៕