ទីក្រុងហាណូយយកចិត្តទុកដាក់លើការស្ដាកំណើនសេដ្ឋកិច្ច

ទីក្រុងហាណូយយកចិត្តទុកដាក់លើការស្ដាកំណើនសេដ្ឋកិច្ច - ảnh 1
ទីក្រុងហាណូយយកចិត្តទុកដាក់លើការស្ដាកំណើនសេដ្ឋកិច្ច (dangcongsan.vn)

        Vovworld-របាយការណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ​នៅ​សន្និសីទលើកទី១៥គណៈកម្មាធិការបក្សទីក្រុងហាណូយនីតិកាលទី១៥ ដែល​បាន​​ប្រព្រឹត្តទៅនាថ្ងៃទី៧មករាបានលើកច្បាស់ថា គោលដៅទូទៅក្នុងរយៈពេល​២ឆ្នាំ ២០១៤និង២០១៥គឺប្រមូលផ្ដុំស្ដាកំណើនសេដ្ឋកិច្ច លើកកំពស់គុណភាព​ប្រសិទ្ធ
ភាពកំឡាំងប្រគួតប្រជែងលើមូលដ្ឋានអនុវត្តយ៉ាងដាច់ខាតផ្នែកលោតផ្លោះចំនួន
៣ផ្សាភ្ជាប់នឹងជំរុញការទាក់ទាញវិនិយោគសង្គម។​ គោលដៅដែលត្រូវបាន​ទីក្រុង
ហាណូយដាក់ចេញគឺល្បឿនបង្កើនផលិតផលសរុបក្នុងដំបន់កើនឡើងជា​មធ្យម
ក្នុងឆ្នាំ២០១៤-២០១៥ពី៨,៥%ដល់៩%ក្នុងមួយឆ្នាំ។ ចំណូលមធ្យមលើ​មនុស្ស​ម្នាក់នាឆ្នាំ២០១៥គឺពី៦៥ដល់៧០លានដុងជាដើម។ ដើម្បីទទួលបាន​គោល​ដៅ
ពោលខាងលើ គណៈកម្មាធិការបក្សទីក្រុងហាណូយ​បានប្រមូលផ្ដុំទៅលើ​ក្រុម​ដំណោះស្រាយភារកិច្ចចំនួន៩។ ក្នុងនោះសង្កត់ធ្ងន់ទៅលើការអនុវត្តភារកិច្ច​ដំណោះស្រាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិតអតិផរណាជាដើម។ ថ្លែងមតិ
នៅ​សន្និសីទ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi
បានសង្កត់ធ្ងន់ថា៖

        “អាណត្តិទី១៤ជាមួយភារកិច្ចស្នូលចំនួន៥គឺជាកំណែទម្រង់រដ្ឋបាល ដើម្បី​បង្កើតឡើងវិញនូវសណ្ដាប់ធ្នាប់រដ្ឋបាល។ ក្នុងឆ្នាំ២០១៣កន្លងមកជាឆ្នាំសណ្ដាប់​
ធ្នាប់​វិន័យ។ និងឆ្នាំនេះយើងយកជាសណ្ដាប់ធ្នាប់និងអរិយ្យធម៍នគរ។ ប្រការនោះ​មានន័យថាវិស័យបង្កើតឡើងវិញសណ្ដាប់ធ្នាប់ជាសំណូមពរដ៏ធំធេងចំពោះទីក្រុង
ហាណូយ។ ប្រការនោះត្រូវអនុវត្តដោយវិធានការឃោសនាអប់រំផង អនុវត្តដោយ​
វិធីសមស្របផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ