|
ទីក្រុងហាណូយយកមតិក្នុងពង្រាងច្បាប់រៀបអាពាហ៍ពិពារហ៍និងគ្រួសារ(វិសោធនកម្ម) (VOV) |
Vovworld-ទីក្រុងហាណូយយកមតិក្នុងពង្រាងច្បាប់រៀបអាពាហ៍ពិពារហ៍និងគ្រួសារ(វិសោធនកម្ម) សំដៅរួមមតិកសាងច្បាប់នៅសម័យប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែឧសភាខាងមុខ។
រួមមតិទៅក្នុងពង្រាងច្បាប់ បណ្ដាដំណាងបានអះអាងថា ត្រូវធ្វើវិសោធនកម្ម
បំពេញបន្ថែមដើម្បីបង្កើនសិទ្ធិសមភាពបុរសនារីនិងធានាសិទ្ធិកុមារ។ តាមនោះ
អំពីវ័យអាយុរៀបអាពារហ៍-ពិពារហ៍ ដំណាងជាច្រើនបានស្នើរត្រូវកំណត់ពីអាយុ
១៨ឆ្នាំឡើងទៅ សំដៅធានាការឯកភាពព្រមៗគ្នារវាងរដ្ឋធម្មនុញ្ញប្រព័ន្ធច្បាប់វៀតណាមកំណត់ពលរដ្ឋបុរសនារីសមភាពលើគ្រប់ជ្រុងជ្រោយ៕