ទីក្រុងហាណូយរៀបចំកិច្ចប្រជុំដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្ម

(VOVWORLD) - កិច្ចប្រជុំមានការចូលរួមរបស់តំណាងចំនួន១៥០នាក់មកពីក្រសួង ស្ថាប័នមជ្ឈឹម សមាគមន៍អាជីវកម្ម វិជ្ជាជីវៈ និងសហគ្រាសដែលកំពុងប្រតិបត្តិការលើភូមិសាស្ត្រ ទីក្រុង។

ទីក្រុងហាណូយរៀបចំកិច្ចប្រជុំដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្ម - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh ថ្លែងនៅកិច្ចប្រជុំ។ 
ដើម្បីជួយទ្រទ្រង់ ជំរុញផលិតកម្ម អាជីវកម្ម នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា គណៈកម្មា ធិការប្រជាជនទីក្រុងហាណូយបានរៀបចំកិច្ចប្រជុំ “ជួបសន្ទនាដោះស្រាយការលំបាក សម្រាប់អង្គភាពអាជីវកម្មលើភូមិសាស្ត្រទីក្រុងក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩”។ កិច្ចប្រជុំមានការចូលរួមរបស់តំណាងចំនួន១៥០នាក់មកពីក្រសួង ស្ថាប័នមជ្ឈឹម សមាគមន៍អាជីវកម្ម វិជ្ជាជីវៈ និងសហគ្រាសដែលកំពុងប្រតិបត្តិការលើភូមិសាស្ត្រទីក្រុង។
ថ្លែងមតិបើកកិច្ចប្រជុំ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Dinh Tien Dung បានសង្កត់ធ្ងន់ថា ទោះជាផលិតផលសរុបប្រចាំតំបន់ (GRDP) របស់ទីក្រុង ក្នុងរយៈពេល៩ខែកន្លងមក សម្រេចបានកំណើនវិជ្ជមានក៏ដោយ ប៉ុន្តែនៅតែទាបជាង ផែនការដែលបានដាក់ចេញ។ រហូតមកដល់ពេលនេះ បរិមាណអាជីវកម្មដែលបើក ប្រតិបត្តិការឡើងវិញបានកើនឡើង៧៦% ប៉ុន្តែមានប្រតិបត្តិការផលិតកម្មអាជីវកម្មជាច្រើននៅ ទ្រឹង ហើយខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ សេវាកម្មរងការអាក់ខាន; ការផ្លាស់ប្ដូរ ទំនិញ ធ្វើដំណើររបស់សហគ្រិន ជំនាញការនិងពលករ ក៏ទទួលរងភាពច្របូក ច្របល់ផងដែរ។ ហេតុដូច្នេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានបញ្ជាក់ថា៖
“រួមដំណើរនិងចែករំលែកជាមួយការលំបាករបស់អង្គភាពអាជីវកម្ម ដោយមាន ប្រាវចនាថា សុខភាពរបស់អង្គភាពអាជីវកម្មក៏ជាសុខភាពនៃខឿនសេដ្ឋកិច្ចនោះ រដ្ឋបាលទីក្រុងបាននិងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព អនុវត្តន៍ដោយព្រមៗគ្នា នូវគ្រប់វិធានការ ដើម្បីគ្រប់គ្រងជម្ងឺរាតត្បាតឲ្យបានឆាប់បំផុតនិងលឿនបំផុត ផ្ដោត សំខាន់ទៅលើការដោះស្រាយការលំបាក ជួយទ្រទ្រង់អង្គភាពអាជីវកម្មជំនះលើការ លំបាក ដើម្បីរក្សានិងស្ដារប្រតិបត្តិការផលិតកម្មអាជីវកម្មឡើងវិញ សម្រួលឥទ្ធិពល ជាអវិជ្ជមានដោយជម្ងឺកូវីដ-១៩”។
នៅកិច្ចប្រជុំនេះ តំណាងអង្គភាពអាជីវកម្មក៏បានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន និងទីក្រុងហាណូយបន្តកែលម្អនីតិវិធីបំពេញបែបបទរដ្ឋបាល ដើម្បីជួយអង្គភាព អាជីវកម្មសន្សំសម្ចៃពេលវេលានិងការចំណាយ ហើយបង្កើតបរិយាកាសអាជីវកម្ម ប្រកបដោយភាពងាយស្រួលសម្រាប់សហគ្រិនភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ