ទីក្រុងហាណូយលើកតម្កើងអាវផាយប្រពៃណី

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកានៅតំបន់ជុំវិញបឹង Hoan Kiem សម្ព័ន្ធសមាគមន៍នារីទីក្រុងហាណូយបានរៀបចំពិធីបុណ្យអាវផាយ ក្រោមប្រធានបទ“ភាពស្រស់ស្អាត Trang An”។ 
ទីក្រុងហាណូយលើកតម្កើងអាវផាយប្រពៃណី - ảnh 1 ការស្លៀកពាក់អាវផាយដើរដង្ហែរនៅក្នុងពិធីបុណ្យអាវផាយ។ (រូបថត៖ TTXVN)

នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធី“ ហាណូយតភ្ជាប់ - ឈានទៅមុខ” ដឹកនាំដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយដោយមានបំណងចូលរួមវិភាគទានតម្លៃនៃអាវផាយ - និមិត្តរូបនៃសម្រស់និងដួងព្រលឹងនារីជនជាតិវៀតណាម។ នៅក្នុងពិធីបុណ្យនេះ មានមន្រ្តី កម្មាភិបាលជាស្ត្រី សមាជិកាសមាគមន៍នារីរដ្ឋធានី យុវតី និស្សិត សិស្សានុសិស្ស និងកុមារី ចំនួនជាង ៥០០ នាក់បានចូលរួមក្នុងពិធីដង្ហែរក្នុងសម្លៀកបំពាក់អាវផាយចម្រុះពណ៌។ ពិធីបុណ្យគឺជាផ្នែកមួយនៃសកម្មភាពជាច្រើន ទាក់ទងទៅនឹងអាវផាយដែលបាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មនៅគ្រប់ខេត្តក្រុងទូទាំងប្រទេសក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍និងមជ្ឈឹមសម្ព័ន្ធសមាគមន៍នារីវៀតណាម។

 ដោយការសម្តែងនៅតំបន់បឹង Hoan Kiem ពិធីបុណ្យ អាវផាយ លើកនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនក្នុងអំឡុងចុងសប្តាហ៍។ មនុស្សជាច្រើនបានបង្ហាញមោទនភាពចំពោះភាពស្រស់ស្អាតនិងប្រពៃណីរបស់អាវផាយដែលគួរឲ្យគោរពនិងថែរក្សាជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ