ទីក្រុងហាណូយស្នើឲ្យសិង្ហបុរី ជួយឧបត្ថម្ភក្នុងការកសាងរៀបចំដែនដី នគរូបនីយកម្ម
(VOVWORLD) - យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ផ្លាស់ប្ដូរក្រុមនិស្សិតនៃប្រទេសទាំងពីរ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃភាគីទាំងពីរជួបប្រាស្រ័យ ពង្រីកកិច្ចសហប្រតិបត្តិការ។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសិង្ហបុរីប្រចាំនៅវៀតណាមលោក Jaya Ratnam (រូបថត៖ hanoimoi.com.vn) |
នារសៀលថ្ងៃទី ១៦ សីហា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសិង្ហបុរីប្រចាំនៅវៀតណាមលោក Jaya Ratnam ចូលជួបសម្តែងការគួរសម។
នៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Tran Sy Thanh បានវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់សិង្ហបុរីចំពោះវៀតណាមនិយាយរួម និងទីក្រុងហាណូយនិយាយដោយឡែកក្នុងរយៈពេលកន្លងទៅ។ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានស្នើឲ្យភាគីសិង្ហបុរីជួយសម្រួលដល់ក្រុមអ្នកជំនាញជួយឧបត្ថម្ភទីក្រុងហាណូយក្នុងការពិចារណាលើគំនិតផ្ដូចផ្ដើម និងសំណើដើម្បីអភិវឌ្ឍន៍រដ្ឋធានីហាណុយ ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥។ទន្ទឹមនឹងនោះ លោកបានស្នើឲ្យសិង្ហបុរីចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានសង្គម រៀបចំគ្រប់គ្រងនគរអរិយធម៌ និងទំនើប ក៏ដូចជា បណ្តុះបណ្តាលសមត្ថភាពដល់ជួរកម្មាភិបាលអភិបាលកិច្ចផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានស្នើឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ផ្លាស់ប្ដូរក្រុមនិស្សិតនៃប្រទេសទាំងពីរ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់សហគ្រាសនៃភាគីទាំងពីរជួបប្រាស្រ័យ ពង្រីកកិច្ចសហប្រតិបត្តិការ រួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងសិង្ហបុរី និងទីក្រុងហាណូយនិយាយដោយឡែក និងវៀតណាមនិយាយរួមផងដែរ៕