ទីក្រុង Can Tho ទាក់ទាញភ្ញៀវទេសចរមកដល់ផ្សារអណ្ដែតទឹក Cai Rang
(VOVWORLD) - នាថ្ងៃទី៦ ខែកក្កដា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម បាន ប្រព្រឹត្តទៅទិវាបុណ្យទេសចរណ៍វប្បធម៌ផ្សារអណ្ដែតទឹក Cai Rang លើកទី៤ឆ្នាំ ២០១៩។
ផ្សារអណ្ដែតទឹក Cai Rang (រូបថត៖ TTXVN) |
ព្រឹត្តិការណ៍នេះគឺសំដៅលើកត0,ម្កើងនិងផ្សព្វផ្សាយរូបភាពនៃផ្សារ អណ្ដែតទឹក Cai Rang ដែលជាបេតិកភណ្ឌវប្បធម៌អរូបីយ៍ថ្នាក់ជាតិ ទៅកាន់ភ្ញៀវ ទេសចរនៅក្នុងនិងក្រៅប្រទេស។ លោក Duong Tan Hien អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុង Can Tho បានអោយដឹងថា នាពេលខាងមុខ ដើម្បីធ្វើ អោយផ្សារអណ្ដែតទឹក Cai Rang ក្លាយទៅជាគោលដៅគួរអោយទាក់ទាញ ចំពោះភ្ញៀវទេសចរយ៉ាងពិតប្រាកដនោះ គឺទីក្រុង Can Tho នឹងកសាងកន្លែង បង្អង់ដំណើរសម្រាប់ភ្ញៀវទេសចរនាពេលមកទស្សនាផ្សារ ដែលក្នុងនោះមាន ប៉មឃ្លាំមើល ហាងលក់នំប្រជាប្រិយ និងហាងលក់គ្រឿងអនុស្សាវរីយ៍នៃទីក្រុង Can Tho ក៏ដូចជាតំបន់ដីសណ្ដទន្លេ Cuu Long ជាពិសេសគឺអំពាវនាវអោយ ប្រជាជន Can Tho លើកកំពស់មនសិការដើម្បីផ្សព្វផ្សាយរូបភាពនៃទីក្រុងទៅ កាន់ភ្ញៀវទេសចរផងដែរ។ លោកបានថ្លែងថា៖
“បញ្ហាប្រាស្រ័យរបស់ប្រជាជនជាមួយភ្ញៀវទេសចរគឺសំខាន់ណាស់ ហេតុនេះ ហើយនាពេលកន្លងទៅ យើងខ្ញុំបានរៀបចំវគ្គហ្វឹកហ្វឺកមួយចំនួនសម្រាប់ប្រជា ជន ហើយរៀបចំថ្នាក់បង្រៀនភាសាបរទេសសម្រាប់កុមារក៏ដូចជាអ្នកធ្វើទេស ចរណ៍ ដើម្បីជួយអោយគេមានសកម្មភាពដ៏ល្អប្រសើរ ដែលធ្វើអោយភ្ញៀវ ទេសចរនឹងនរចិត្ត”៕