ទីក្រុង Da Nang ជួយឧបត្ថម្ភខេត្ត Phu Yen ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

(VOVWORLD) -  នាថ្ងៃទី ៤ ខែកក្កដា បុគ្គលិកពេទ្យនិងនិស្សិតជាង ១០០ នាក់នៃសាកលវិទ្យាល័យបច្ចេកទេសវេជ្ជសាស្ត្រនិងឱសថ សាស្រ្តនៃសាកលវិទ្យាល័យ Da Nang បានមកដល់ខេត្ត Phu Yen ដើម្បីជួយឧបត្ថម្ភខេត្តក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ទីក្រុង Da Nang ជួយឧបត្ថម្ភខេត្ត Phu Yen ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ - ảnh 1កម្មាភិបាលនិងនិស្សិតជាង ១០០ នាក់ ជួយឧបត្ថម្ភខេត្ត Phu Yen ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VOV)

សាកលវិទ្យាល័យបច្ចេកទេសវេជ្ជសាស្ត្រ និងឱសថសាស្រ្តទីក្រុង Da Nang បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់និស្សិត បុគ្គលិកនិងគ្រូទាំងអស់ ដើម្បីឱ្យពួកគេអាចចូលរួមបានយ៉ាងឆាប់រហ័សក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងផ្តល់ការឧបត្ថម្ភដល់ផ្នែកសុខាភិបាល។ លោកស្រី Le Thi Thuy សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបច្ចេកទេសវេជ្ជសាស្ត្រនិងឱសថ សាស្ត្រ បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ នៅខេត្ត Phu Yen នៅតែមានភាពស្មុគស្មាញខ្លាំង ដោយស្មារតីនេះ សាលាអំពាវនាវដល់និស្សិត បុគ្គលិកនិងគ្រូស្ម័គ្រចិត្តចូលរួមក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លើកនេះ ការជួយឧបត្ថម្ភដល់ខេត្ត Phu Yen គឺមានបុគ្គលិកនិងនិស្សិតចំនួន ១០២ នាក់ ដែលមានបំណងចង់ជួយខេត្តក្នុងការងារធ្វើតេស្តសាកល្បងនិងយកសំណាកសហគមន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ