ទីក្រុង Da Nang ជំរុញការអភិវឌ្ឍន៍ទេសចរណ៍និងទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយអង្គភាពអាជីវកម្មអង់គ្លេស
|
ទីក្រុង Da Nang ជំរុញការអភិវឌ្ឍន៍ទេសចរណ៍និងទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយអង្គភាពអាជីវកម្មអង់គ្លេស (Image: VNA) |
Vovworld-ចាប់ពីថ្ងៃទី១៧ដល់១៩វិច្ឆិកា គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុង Da Nang
ដឹកនាំដោយលោក Vo Cong Tri លេខារងគណៈកម្មាធិការបក្សទីក្រុងបានទៅ
បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអង់គ្លេសសំដៅជំរុញអភិវឌ្ឍន៍ទេសចរ
ណ៍និងទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយអង្គភាពអាជីវកម្មអង់គ្លេស។
នៅពិធីធ្វើការជាមួយក្រុមប្រឹក្សាអាជីវកម្មអង់គ្លេស-អាស៊ាន (UKABC) អគ្គនាយក
គ្រប់គ្រងក្រុមប្រឹក្សាលោក Ross Hunter បានវាយតំលៃខ្ពស់សក្ដានុភាពអភិវឌ្ឍន៍
ទេសចរណ៍នៃទីក្រុង Da Nang។ លោក Hunter ក៏ឧទ្ទេសនាមផែនការនៃ UKABC
រៀបចំសន្និសីទអន្តរជាតិដោយប្រធានបទអាជីវកម្មជាមួយប្រទេសអាស៊ាននៅ
ក្រុងឡុងនាខែមេសានិងផ្សារណាត់ពិព័ណ៌ពាណិជ្ជកម្មអន្តរជាតិនៅក្រុង Liverpool
នាខែមិថុនា។ នេះជាឱកាសល្អដើម្បីទីក្រុង Da Nang ចូលរួមផ្សព្វផ្សាយអំពី
សក្ដានុភាពនិងឱកាសអាជីវកម្មវិនិយោគរបស់ទីក្រុង៕