ទីក្រុង Da Nang ទទួលបានរង្វាន់ ASOCIO Smart city 2019
(VOVWORLD) - ទីក្រុង Da Nang ទើបតែបានទទួលកិត្តិ យសក្នុងការទទួលបានពានរង្វាន់ ASOCIO Smart city 2019 (ទីក្រុងឆ្លាតវៃ) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលទីក្រុងឆ្លាតវៃ ASOCIO 2019 ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក (នៃប្រទេសថៃ) នារសៀលថ្ងៃទី ២៩ ខែសីហា។
អនុប្រធានមន្ទីរព័ត៌មាននិងគមនាគមន៍ Da Nang លោក Tran Ngoc Thach (ទីពីរពីខាងស្តាំ) បានទទួលរង្វាន់ (រូបថតៈ VINASA ) |
តាមនោះ ទីក្រុង Da Nang ទទួលបានកិត្តិយសរួមជាមួយទីក្រុងចំនួន ៨ ទៀត។ យោងតាមប្រសាសន៍របស់លោក Tran Ngoc Thach អនុប្រធានមន្ទីរព័ត៌មាននិងគមនាគមន៍ Da nang បានឱ្យដឹងថា ពានរង្វាន់នេះ គឺជាកំណត់ត្រានៃការខិតខំប្រឹងប្រែងជាបន្តបន្ទាប់និងទិសដៅច្បាស់លាស់របស់ទីក្រុង Da Nang ក្នុងការកសាងទីក្រុងឆ្លាតវៃ ពោលគឺ ចាប់ផ្តើមពីស្ថាបត្យកម្មរួម ក្នុងឆ្នាំ ២០១៤ រហូតដល់គម្រោងសាកល្បង គម្រោងការនិងដំណោះស្រាយដែលត្រូវបានអនុវត្តជាបន្តបន្ទាប់នៅឆ្នាំ ២០១៨ និង ២០១៩។ នេះក៏នឹងជាឱកាសសម្រាប់ទីក្រុង Da Nang ទាក់ទងផ្ទាល់ជាមួយដៃគូទីក្រុងឆ្លាតវៃនានាក្នុងតំបន់ ដើម្បីបង្កើនបទពិសោធន៍និងគំនិត ដំណោះស្រាយដើម្បីកសាងទីក្រុងឆ្លាតវៃស្របតាមស្ថានភាពសេដ្ឋកិច្ច -សង្គមក្នុងតំបន់។
សូមគូសបញ្ជាក់ថា ពានរង្វាន់ ASOSIO Smart city ដោយក្រុមប្រឹក្សាវាយតម្លៃរបស់ ASOSIO រៀបចំ ពីឆ្នាំ ២០១៩ ដើម្បីទទួលស្គាល់និងលើកកម្ពស់ពទីក្រុងនៃសេដ្ឋកិច្ចសមាជិកដែលទទួលបានលទ្ធផលជាក់លាក់ក្នុងការអភិវឌ្ឍនិងអនុវត្តកម្មវិធីទីក្រុងឆ្លាតវៃ៕