ទីក្រុង Da Nang ទទួល​ស្វាគមន៍ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ​ចំនួណ​ ៨០ នៅទ្វីប​អាស៊ី មក​ចូលរួម Routes Asia ឆ្នាំ​២០២២

(VOVWORLD) - Routes Asia ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមិថុនា នៅទីក្រុង Da Nang គឺជាព្រឹត្តិការណ៍មួយដើម្បីតភ្ជាប់ ផ្សព្វផ្សាយ និងអភិវឌ្ឍន៍បណ្តាញជើងហោះហើរតែមួយគត់ និងធំជាងគេនៅក្នុងតំបន់អាស៊ីប៉ា-ស៊ីហ្វិក។
ទីក្រុង Da Nang ទទួល​ស្វាគមន៍ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ​ចំនួណ​ ៨០ នៅទ្វីប​អាស៊ី មក​ចូលរួម Routes Asia ឆ្នាំ​២០២២ - ảnh 1រូបភាព៖ TTXVN

វេទិការអភិវឌ្ឍន៍ជើងហោះហើរអាស៊ី Routes Asia ២០២២ បានទទួលស្វាគមន៍គណៈប្រតិភូក្នុងស្រុក និងអន្តរជាតិជាង ៥៥០ នាក់មកចូលរួម ដែលក្នុងនោះ រួមទាំងប្រធាន/អនុប្រធាន និងមេដឹកនាំរៀបចំផែនការបណ្តាញជើងហោះហើរ មកពីក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេជាង ៨០ នៅទ្វីបអាស៊ី។

នៅក្នុងព្រឹត្តិការណ៍នេះ មានកិច្ចប្រជុំជាង ១៥០០ រវាងភាគីពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន និងគោលដៅទេសចរណ៍នានា។ ការពិភាក្សាបានផ្តោតសំខាន់លើរបៀបដែលភាគីទាំងអស់ អាចសម្របសម្រួលដើម្បីស្តារឡើងវិញបណ្តាញជើងហោះហើរ និងបង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក; ការវិភាគអំពីផលប៉ះពាល់នៃជំងឺ កូវីដ-១៩ លើឥរិយាបថអ្នកប្រើប្រាស់ និងនិន្នាការទេសចរណ៍; ហើយពិភាក្សាអំពីដំណោះស្រាយ ដាក់ចេញយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្តារឡើងវិញនៃតម្រូវការទីផ្សារ។

ក្នុងនាមជាជាម្ចាស់ផ្ទះព្រឹត្តិការណ៍លើកនេះ ថ្នាក់ដឹកនាំទីក្រុង Da Nang សង្ឃឹមថា វេទិកានេះនឹងបើកចេញឱកាសសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ ដើម្បីជំរុញការតភ្ជាប់ ការផ្លាស់ប្តូរភ្ញៀវនិងផលិតផលទេសចរ; ស្តារ និងពង្រីកបណ្តាញជើងហោះហើរអន្តរជាតិទៅកាន់ទីក្រុង Da Nang; ជំរុញការទាក់ទាញ វិនិយោគលើវិស័យអាកាសចរណ៍ អភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ និង Logistic៕

  

ប្រតិកម្មទៅវិញ

ផ្សេងៗ