ទីក្រុង Hue និង Da Nang ទទួលស្វាគមន៍នាវាទេសចរណ៍ Crystai Symphonyនិង Silvar Spririt ដោយមានភ្ញៀវចំនួន ១២០០ នាក់
(VOVWORLD) - នាថ្ងៃទី ១៨ និង ១៩ ខែកុម្ភៈ នាវាទេសចរណ៍ Crystai Symphony និង Silvar Spririt បានចូលចតនៅកំពង់ផែ Tien Sa ទីក្រុង Da Nang និងកំពង់ផែ Chan May ទីក្រុង Hue ដោយដឹកអ្នកដំណើរជាង ១២០០ នាក់មកពីអឺរ៉ុបខាងជើង អាមេរិកខាងជើង និងអូស្រ្តាលី មកទស្សនាទីក្រុងទេសចរណ៍ទាំងពីរនេះ។
ទីក្រុង Hue និង Da Nang ទទួលស្វាគមន៍នាវាទេសចរណ៍ Crystai Symphonyនិង Silvar Spririt ដោយមានភ្ញៀវចំនួន ១២០០ នាក់ (រូបថត៖ vov.vn) |
បន្ទាប់ពីនាវាទាំងពីរនេះចូលចត់នៅកំពង់ផែ Tien Sa និង Chan May បុគ្គលិកសុខាភិបាលមូលដ្ឋាន បានធ្វើការចត្តាឡីស័កអ្នកដំណើរ និងនាវិកទាំងឡាយ។ ក្នុងដំណើរការត្រួតពិនិត្យនិងធ្វើតេស្ត មិនរកឃើញមានករណីណាមួយផ្ទុកមេរោគ Covid-19 ទេ។
លោក Le Huu Minh នាយកស្តីទីនៃមន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានឲ្យដឹងថា នាបច្ចុប្បន្ន រួមជាមួយនឹងការពង្រឹងបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតសម្រាប់ភ្ញៀវទេសចរ ផ្នែកទេសចរណ៍ខេត្ត Thua Thien Hue ក៏ ផ្តោតសំខាន់លើការលើកកម្ពស់គុណភាពសេវាកម្ម និងបង្វែរទិសដៅធ្វើអាជីវកម្មទីផ្សារភ្ញៀវទេសចរ ដើម្បីផ្តល់កញ្ចប់ទេសចរណ៍ដែលទាក់ទាញអតិថិជនឲ្យបានច្រើនថែមទៀតផងដែរ៕