ទីក្រុង Wuhan (នៃប្រទេសចិន) បញ្ចប់​ការយកសំណាក​ធ្វើតេស្ត​សម្រាប់​ប្រជាជន​ទាំងមូល

(VOVWORLD) - ទីក្រុង Wuhan ខេត្ត Hubei នៃប្រទេសចិនបានបញ្ចប់ការយកសំណាកធ្វើតេស្ត ក្នុងរយៈពេល ១០ ថ្ងៃ ដើម្បីរកអ្នកឆ្លងជំងឺរាតត្បាត Covid-19 ពោលគឺរកឃើញករណីឆ្លងវីរុស SARS-CoV-2 ថ្មីចំនួន រាប់រយនាក់ ដែលគ្មានរោគសញ្ញាណាមួយឡើយ។
ទីក្រុង Wuhan (នៃប្រទេសចិន) បញ្ចប់​ការយកសំណាក​ធ្វើតេស្ត​សម្រាប់​ប្រជាជន​ទាំងមូល - ảnh 1 បុគ្គលិកពេទ្យកំពុងយកសំណាករបស់មនុស្ស

យោងតាមទិន្នន័យដែលសារព៌ត័មានចិនប្រកាសបានឲ្យដឹងថា៖ចាប់តាំងពីពេលចាប់ផ្ដើមធ្វើតេស្ត axit nucleic ជាផ្លូវការចាប់ពីថ្ងៃទី ១៥ ខែឧសភា ដល់ដំណាច់ថ្ងៃទី ២៤ ខែឧសភា នោះ ទីក្រុង Wuhan បានយកសំណាករបស់ប្រជាពលរដ្ឋជាង ៩ លាននាក់ ពោលគឺសម្រេចបាន ៩០ % នៃការងារ ។ ក្នុងនោះ រកឃើញករណីឆ្លងវីរុស SARS-CoV-2 ថ្មី ចំនួន ២១៨ នាក់បន្ថែមទៀត ដោយគ្មានរោគសញ្ញា និង ១ នាក់ទៀតឆ្លង ជំងឺ Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ