"ទិដ្ឋភាពនៃបេតិកភណ្ឌ" តាំងបង្ហាញកេរដំណែលចំនួន ២៥ នៅពន្ធនាគារ Hoa Lo

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ២៥ ដែលទីក្រុងហាណូយត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ផ្តល់កិត្តនាមជាទីក្រុងសម្រាប់សន្តិភាព ដោយ (១៦ កក្កដា ១៩៩៩- ១៦ កក្កដា ២០២៤) ក្រុមប្រឹក្សាគ្រប់គ្រងកេរដំណែលពន្ធនាគារ Hoa Lo បានបើកការតាំងពិព័រណ៍ "ទិដ្ឋភាពនៃបេតិកភណ្ឌ"។

អ្នកទេសចរទស្សនាការតាំងពិពណ៌នៅពន្ធនាគារ Hoa Lo  (រូបថត៖ ពន្ធនាគារ Hoa Lo)

តាំងបង្ហាញឯកសារ និងរូបភាពនៃកេរដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ វត្ថុបុរាណបដិវត្តបដិវត្តន៍ និងទីតាំងវត្ថុអនុស្សាវរីយ៍នៃព្រឹត្តិការណ៍ចំនួន ២៥ នៅទីក្រុងហាណូយ។ អ្នកស្រី La Bich Thuy បុគ្គលិកនៅមណ្ឌលកេរដំណែល Hoa Lo បាននិយាយថា ការដាក់តាំងបង្ហាញ "ទិដ្ឋភាពនៃបេតិកភណ្ឌ" ត្រូវបានគេរំពឹងថា នឹងរួមចំណែកលើកកម្ពស់តម្លៃនៃកេរដំណែល ទាក់ទាញអ្នកទស្សនាឱ្យមកទស្សនាកន្លែងប្រវត្តិសាស្ត្រនៅទីតាំងប្រវត្តិសាស្ត្រពន្ធនាគារ Hoa Lo។

“កន្លែងតាំងបង្ហាញគឺជាកន្លែងរក្សាទុកនូវអនុស្សាវរីយ៍ ជាកន្លែងកត់សម្គាល់ជ័យជំនះ និងការអភិវឌ្ឍនៃចលនាបដិវត្តន៍វៀតណាម។ ការបង្ហាញក៏ជាការតបស្នងសងគុណ រំលឹកគុណូបការៈ និងពលីកម្មវីរភាពរបស់កម្មាភិបាល យុទ្ធជន ដែលបានតស៊ូដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ និងដើម្បីទីក្រុងហាណូយ - "ទីក្រុងវីរភាព” “ទីក្រុងដើម្បីសន្តិភាព"។ រួមចំណែកអប់រំទំនៀមទម្លាប់ សេចក្តីស្នេហាជាតិ មោទនភាពជាតិ និងស្មារតីទទួលខុសត្រូវការពារបេតិកភណ្ឌវប្បធម៌ជាតិ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿនសម្បូររទៅដោយអត្តសញ្ញាណជាតិ”។

ការតាំងពិព័រណ៍ "ទិដ្ឋភាពនៃបេតិកភណ្ឌ" ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា នៅទីតាំងប្រវត្តិសាស្ត្រនៃពន្ធនាគារ Hoa Lo៕

ប្រតិកម្មទៅវិញ

ផ្សេងៗ