ទទួលអង្គភាពឈាមច្រើនក្នុងទិវាប្រជាជនទាំងមូលបរិច្ចាគឈាម
|
ទទួលអង្គភាពឈាមច្រើនក្នុងទិវាប្រជាជនទាំងមូលបរិច្ចាគឈាម |
(VOV)_ នាថ្ងៃទី៧ មេសា គណៈកម្មាធិការបញ្ជាណែនាំចលនាបរិច្ចាគឈាម
ស្ម័គ្រចិត្តខេត្ត Tuyen Quang បានបំផុសចលនាជួយជ្រោមជ្រែងទិវាប្រជាជនទាំង
មូលបរិច្ចាគឈាមស្ម័គ្រចិត្ត ដោយខ្លឹមសារ៖ បរិច្ចាគដំណក់ឈាមក្រហម-នាំមក
នូវជីវិត បរិច្ចាគឈាមស្ម័គ្រចិត្តគឺមនុស្សធម៌។ នៅពិធីនេះ សមាជិកសម្ព័ន្ធសមាគម
យុវជនចំនួន៣៥០នាក់បានចូលរួមការបរិច្ចាគឈាមស្ម័គ្រចិត្ត។
ក៏ក្នុងថ្ងៃទី៧មេសា គណៈកម្មាធិការបញ្ជាណែនាំបរិច្ចាគឈាមទីក្រុង Hoa
Binh ខេត្ត Hoa Binh បានរៀបចំពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាប្រជាជនទាំងមូល
បរិច្ចាគឈាមស្ម័គ្រចិត្ត លើកសរសើរអ្នកបរិច្ចាគឈាមឆ្នើមឆ្នាំ ២០១៦។ បន្ទាប់ពី
ពិធីមិទ្ទិញ កម្មាភិបាល យុទ្ធជន សមាជិកសម្ព័ន្ធសមាគមយុវជនចំនួន៧០០នាក់
នៃបណ្ដាស្ថាប័ន អង្គភាពនៅទីក្រុង បានចុះឈ្មោះចូលរួមបរិច្ចាគឈាម។
នាថ្ងៃនេះដែរ នៅទីក្រុង Da Nang ក៏បានប្រព្រឹត្តទៅពិធីបូកសរុបការងារ
ឃោសនា ចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត ដំណាក់កាល ២០១១-២០១៥ និងលើក
សរសើរសមូហភាពចំនួន៣១ គ្រួសារចំនួន១៥គ្រួ និងបុគ្គលចំនួន៦៦រូប ដែលមាន
ស្នាដៃឆ្នើមក្នុងការងារបរិច្ចាគឈាមស្ម័គ្រចិត្ត៕