ទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែជិតស្និទ្ធជានិច្ច
|
ទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែជិតស្និទ្ធជានិច្ច (V0V) |
(VOVworld) – នារសៀលថ្ងៃទី ២០ ធ្នូ នៅជំនួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីរាជរដ្ឋា
ភិបាលកម្ពុជា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលកំពុងមានដំណើរ
បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen
Thi Kim Ngan បានស្វាគមន៍លទ្ធផលនៃការចរ ចាររវាងនាយករដ្ឋមន្ត្រីនៃប្រទេស
ទាំងពីរ ហើយមានក្តីសប្បាយរីករាយឃើញថា៖ ទំនាក់ទំនង «ប្រទេសជិតខាងល្អ
ប្រសើ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើ គ្រប់វិស័យ យូរអង្វែងនិងរឹងមាំ»
រវាងវៀតណាមនិងកម្ពុជាបានមានការបោះ ជំហានវិជ្ជមានក្នុងរយៈពេលកន្លង
ទៅ។ ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ រដ្ឋសភាវៀតណាម
ជានិច្ចកាលប្រគៀកជាមួយគណៈបក្សប្រជាជនកម្ពុជាហើយមានគោលបំណងថា៖
កម្ពុជានឹងដណ្តើមបានជ័យជំនះធំ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ
២០១៧ និងការបោះឆ្នោតសកល ឆ្នាំ ២០១៨ ខាងមុខ។ នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេច តេជោ ហ៊ុន សែន បានថ្លែង អំណរគុណចំពោះរដ្ឋសភាវៀតណាមដែលបាន
គាំទ្រនិងបង្កលក្ខណៈខាងគតិយុត្តិសំរាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃ
ប្រទេសទាំងពីរ។ក្នុងសម័យកាលជួបការលំបាកលំបិនភាគីទាំងពីរជានិច្ចកាលស្មារ
ប្រកៀកស្មារជាមួយគ្នាហើយបច្ចុប្បន្ននេះ ទោះបីជាពិភពលោកមានបំរ៉ែបំរួលដ៏
ស្មុគស្មាញក្តី ប៉ុន្តែ ទំនាក់ទំនងទ្វេភាគីគ្មានអនុភាពអមិត្តណាអាចបំបែកបានឡើយ។
ដោយមានតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន នាយករដ្ឋមន្ត្រី សម្តេច តេជោ
ហ៊ុន សែន បានអះអាងនឹងអប់រំជំនាន់ជាបន្តស្វែងយល់យ៉ាងច្បាស់អំពីតំលៃ
ស្លាប់រស់ក្នុងទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមក្នុងរយៈពេលកន្លងទៅ៕