ទំនាក់ទំនងការពារជាតិវៀតណាម-ឡាវគឺពិសេសនៃពិសេស

(VOVWORLD) - អគ្គលេខាបក្ស ប្រធានរដ្ឋលោក Bounhang Vorachith ចាត់ទុកថា កិច្ច សហប្រតិបតិ្តការការពារជាតិរវាងប្រទេសទាំង២គឺទំនាក់ទំនងពិសេសនៃចំណងមិត្តភាព សាមគ្គីភាពវៀតណាម-ឡាវ ឡាវ-វៀតណាម។
ទំនាក់ទំនងការពារជាតិវៀតណាម-ឡាវគឺពិសេសនៃពិសេស - ảnh 1ពិធីទទួលបដិសណ្ឋាកិច្ចរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich (រូបថត៖ VOV) 


 
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ នាថ្ងៃទី១៦ មករា នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីការពារ ប្រទេសវៀតណាម បានអញ្ជើញទៅជួបសំដែងការគួរសមអគ្គលេខាបក្សនិងជាប្រធានរដ្ឋ ឡាវលោក Bounhang Vorachith។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Bounhang Vorachith ចាត់ទុកថា កិច្ច សហប្រតិបតិ្តការការពារជាតិរវាងប្រទេសទាំង២គឺទំនាក់ទំនងពិសេសនៃចំណងមិត្តភាព សាមគ្គីភាពវៀតណាម-ឡាវ ឡាវ-វៀតណាម។ លោកឲ្យដឹងថែមទៀត ថា នឹងបញ្ជាណែនាំឲ្យក្រសួងការពារជាតិឡាវអនុវត្តយ៉ាងខ្លាំងក្លានិងប្រសិទ្ធភាព នូវខ្លឹមសារសហប្រតិបត្តិការទាំងអស់។ ភាគីទាំង២ នឹងរួមគ្នាកសាងខ្សែព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព វឌ្ឍនភាព ព្រមទាំងសហការគ្នាដើម្បីលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាជនតំបន់ព្រំដែនផងដែរ។

រីឯខ្លួនវិញ រដ្ឋមន្រ្តីលោក Ngo Xuan Lich បានអះអាងថា បក្ស រដ្ឋ កងទ័ព ប្រជាជនវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយឡាវ។

មុននោះ នារសៀលថ្ងៃទី១៥មករា ពិធីទទួលបដិសណ្ឋាកិច្ចរដ្ឋមន្រ្តីក្រសួង ការពារប្រទេសលោក Ngo Xuan Lich និងគណៈប្រតិភូយោធាជាន់ខ្ពស់វៀត ណាម បានប្រព្រឹត្តទៅយ៉ាងមហោឡារឹកនៅទីស្នាក់ការក្រសួងការពារជាតិឡាវ។ ឧត្តមសេនីយ៍ឯក រដ្ឋមន្រ្តីការពារជាតិឡាវ Chansamone Chanyalath ជាអធិបតី ពិធីទទួលជួប។ បន្ទាប់នោះ រដ្ឋមន្រ្តីទាំង២រូបបានដំណើរការជំនួបចរចាហើយចុះ ហត្ថលេខាលើផែនការសហប្រតិបតិ្តការរវាងក្រសួងការពារជាតិទាំង២ឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ