ទំនាក់ទំនងចិន-អាស៊ានបានឆ្លងកាត់រយៈពេល៣ទសវត្សរ៍នៃការអភិវឌ្ឍយ៉ាងសកម្ម

(VOVWORLD) - នៅកិច្ចប្រជុំអាស៊ាន-ចិនក្នុងក្របខ័ណ្ឌកិច្ចប្រជុំ AMM ៥៣ ភាគីទាំងពីរ បានយល់ព្រមគ្នាថាទំនាក់ទំនងអាស៊ាន-ចិនកាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅ មួយថ្ងៃ ជាពិសេសគឺនៅពេលដែលជម្ងឺរាតត្បាត Covid-19 ផ្ទុះឡើង។
ទំនាក់ទំនងចិន-អាស៊ានបានឆ្លងកាត់រយៈពេល៣ទសវត្សរ៍នៃការអភិវឌ្ឍយ៉ាងសកម្ម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិនតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN) 

នៅកិច្ចប្រជុំអាស៊ាន+៣ នាខែមេសាឆ្នាំ២០២០ ភាគីទាំងពីរបានដាក់ចេញវិធាន ការសហប្រតិបត្តិការយ៉ាងជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពជាច្រើន ក្នុងការផ្លាស់ប្ដូរព័ត៌មាន ជួយឧបត្ថម្ភខាងសម្ភារៈបរិក្ខារពេទ្យទៅវិញទៅ មក។ ក្រៅពីនោះ ភាគីទាំងពីរក៏បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ផ្សេងៗទៀតដូចជាសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រ - បច្ចេកវិទ្យាទៀតផង។ អាស៊ានបានសម្ដែងនូវគោល បំណងចង់ឲ្យកិច្ចសហប្រតិបត្តិការនេះនឹងបន្តត្រូវបានពង្រីកយ៉ាងខ្លាំងក្លាថែមទៀត សូម្បីតែក្រោយពីជម្ងឺរាតត្បាត។ អង្គ ប្រជុំក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ នៅសមុទ្រខាងកើត ហើយមានគោលបំណងចង់ឲ្យដំណើរការយ៉ាងឆាប់ៗ នូវកិច្ចចរចាអំពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ។ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro L. Locsin Jr. បាន សង្កត់ធ្ងន់ថា៖

“កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិនមានសារសំខាន់ណាស់ ក្នុងបរិបទនៃវិបត្តិ Covid-19 កំពុងប៉ះពាល់ដល់តំបន់ទាំងមូល។ សមុទ្រខាង កើតមួយប្រកបដោយស្ថិរភាពគឺជាបំណងប្រាថ្នារួមរបស់ភាគីទាំងពីរ ហើយ ការសម្រេចបាន COC ប្រកបដោយភាពជាក់ស្ដែងនិងប្រសិទ្ធភាព នឹងរួម ចំណែកដល់ការរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់។ ក្នុងនាម ជាប្រទេសសម្របសម្រួល ហ្វីលីពីនអំពាវនាវឲ្យបណ្ដាប្រទេសគោរពច្បាប់ អន្តរជាតិស្ដីពីច្បាប់សមុទ្រ រួមទាំង UNCLOS ១៩៨២ ហើយហ្វីលីពីននឹង បន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនានាសំដៅចាប់ផ្ដើមឡើងវិញនូវជំនួប ចរចាអំពី COC”។

ចំណែកឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានសង្កត់ ធ្ងន់ថា ចិននិងអាស៊ានប្ដេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញនិងប្រកបដោយ ប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត (DOC) ព្រមទាំងស្វែងរកវិធីដ៏សមស្របដើម្បីជំរុញដំណើរ ការចរចាអំពី COC សម្រេច COC ដោយឈរលើគោលការណ៍ឯកភាពជា ឯកច្ឆន្ទក្នុងរយៈពេលឆាប់បំផុត សំដៅរក្សាសន្តិភាពនិងសន្តិសុខដ៏យូរ អង្វែងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ