ទំនាក់ទំនងចិន - អាមេរិកកំពុងស្ថិតក្នុងទិសដៅខុស
(VOVWORLD) - ទំនាក់ទំនងចិន - អាមេរិក កំពុងស្ថិតនៅក្នុងទិសដៅមិនត្រឹមត្រូវ។ នេះគឺជាការវាយតម្លៃរបស់លោក Cui TianKai ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសន៍ទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ CCTV នាពេលថ្មីៗនេះ។
លោក Cui TianKai ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក (រូបថត៖ Reuters) |
ជាក់ស្តែងលោក Cui TianKai បានវាយតម្លៃថា ទំនាក់ទំនងចិន - អាមេរិកនាពេលបច្ចុប្បន្ននេះមិន “ឈរនៅតែស្ងៀម” ឬបញ្ឈប់ទាំងស្រុងនោះទេ ប៉ុន្តែវា កំពុងស្ថិតក្នុងទិសដៅមិនត្រឹមត្រូវតែប៉ុណ្ណោះ។ អ្វីដែលភាគីទាំងពីរធ្វើនាពេលនេះ គឺចាំបាច់ត្រូវមិនឲ្យទំនាក់ទំនងនេះដើរខុសទិសដៅថែមទៀត រហូតដល់ការធ្លាក់ចូលក្នុង “អន្ទាក់” ដូចអ្វីដែលមនុស្សជាច្រើនតែងតែលើកឡើងផងដែរ ។ ការបើកដំណើរការនិងបើកកិច្ចសន្ទនាទាំងអស់រវាងភាគីទាំងពីរគឺជាចំណុចដ៏ចាំបាច់ ប៉ុន្តែធ្វើយ៉ាងដូចម្តេចគឺជាបញ្ហាដែលភាគីទាំងពីរត្រូវពិចារណាផងដែរ។ លោក Cui TianKai បានឲ្យដឹងថា៖
« នាពេលបច្ចុប្បន្ន តើទំនាក់ទំនងចិន - អាមេរិកកំពុងស្ថិតនៅក្នុងគន្លងត្រឹមត្រូវដែរឬទេ? ប្រសិនបើត្រឹមត្រូវនោះ យើងត្រូវបង្កើនល្បឿនគឺល្អណាស់ ប៉ុន្តែប្រសិន បើដើរខុសគន្លងនោះ គឺត្រូវដាក់ហ្វ្រាំងឲ្យទាន់ពេល ហើយការដាក់ហ្វ្រាំងនេះមិនត្រឹមតែធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងពីរឈប់តែប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យទំនាក់ទំនងនេះវិលត្រឡប់មកគន្លងត្រឹមត្រូវវិញទៀតផង»៕
គួរបញ្ជាក់ថាទំនាក់ទំនងចិន - អាមេរិកនាពេលថ្មីៗនេះបន្តដើរក្នុងទិសដៅអាក្រក់ឡើងៗ ហើយការប្រកួតប្រជែងគ្នាខាងយុទ្ធសាស្ត្ររវាងភាគីទាំងពីរកាន់ តែកើតមានតានតឹងក្នុងវិស័យជាច្រើនហើយគេបានវេយតម្លៃថាទំនាក់ទំនងចិន - អាមេរិកស្ថិតនៅកម្រិតទាបបំផុតចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមកផងដែរ៕