ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយវៀតណាម-ជប៉ុន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី

(VOVWORLD) - នារសៀលថ្ងៃទី ៩ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយវៀតណាម-ជប៉ុន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបលោក Suga Yoshihide អតីតនាយករដ្ឋមន្ត្រីជប៉ុន។ (រូបថត៖ VGP/Nhật Bắc)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការដែលលោក Suga Yoshihide បានជ្រើសរើសប្រទេសវៀតណាមជាប្រទេសដំបូងដែលមកបំពេញទស្សនកិច្ចនៅខែតុលា ឆ្នាំ ២០២០ បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ក៏ដូចជាការមកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ ព្រមទាំងទទួលយកការអញ្ជើញធ្វើជាទីប្រឹក្សាសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកអតីតនាយករដ្ឋមន្ត្រី Suga Yoshihide មានសេចក្តីសោមនស្សរីករាយដែលឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលដ៏ល្អប្រសើរបំផុត ដែលកំពុងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងអនុវត្តលើគ្រប់វិស័យជាមួយនឹងទំនុកចិត្តនយោបាយខ្ពស់។ ឆ្នាំ ២០២៣ គឺជាខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន ដែលជាព្រឹត្តិការណ៍សំខាន់ដើម្បីនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយវៀតណាម - ជប៉ុន ចូលទៅក្នុងដំណាក់កាលថ្មី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា លោកអតីតនាយករដ្ឋមន្ត្រី Suga Yoshihide នឹងបន្តគាំទ្រ និងរួមចំណែកដ៏មានតម្លៃ ដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុន។លោក នាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរជំរុញការផ្លាស់ប្តូររវាងប្រជាជន ជំរុញសកម្មភាពទេសចរណ៍ រៀបចំប្រកប ដោយជោគជ័យនូវសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅតាមមូលដ្ឋាននៃប្រទេសវៀតណាម និងជប៉ុន (១៩៧៣-២០២៣)។

រីឯខ្លួនវិញ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide បានអះអាងថា ជប៉ុនចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើក ចំហ; បញ្ជាក់ថា លោកនឹងបន្តរួមចំណែកនាំយកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយទៀត។

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃនីតិរដ្ឋ ការលើកកំពស់ពហុភាគីនិយមក្នុងទំនាក់ទំនងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ