ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់

(VOVWORLD) -ធ្វើការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានមុននឹងដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ សាធារណរដ្ឋឥណ្ឌាពីថ្ងៃទី២ដល់ថ្ងៃ ទី៤ខែមិនាឆ្នាំ២០១៨ របស់ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang នោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចនៅឥណ្ឌាលើកនេះបានសរឲ្យឃើញ ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំវៀតណាមចំពោះការជម្រុញទំនាក់ទំនងជាមួយ ឥណ្ឌា។ 
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ - ảnh 1 ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាមានការអភិ វឌ្ឍគួរឲ្យកត់សម្គាល់

ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវាយតម្លៃនូវលទ្ធផលសហប្រតិបត្តិការនាពេលកន្លងទៅ កំណត់ទិសដៅ និងដាក់ចេញវិធានការ ដើម្បីជម្រុញទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅលើគ្រប់ជ្រុងជ្រោយនិង ជាក់ស្តែងជាង។ ជាពិសេស បង្កើនកិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តនយោបាយ គ្នាទៅវិញទៅមក និងបើកទូលាយកិច្ចសហប្រតិបត្តិការ អំពីសេដ្ឋកិច្ច វិនិ យោគ និងជួប ប្រាស្រ័យវប្បធម៌ជាដើម។

        លោក Ton Sinh Thanh បានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ នា ពេលខាងមុខ យថាទស្សន៍សហប្រតិ បត្តិការរវាងប្រទេសទាំងពី នឹងកាន់តែអភិវឌ្ឍន៍ឡើងកម្រិតថ្មីទៀត ព្រោះ ប្រទេសទាំងពីរមានទំនុកចិត្តនយោបាយយ៉ាងរឹងមាំដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ