ទំនាក់ទំនងពាណិជ្ជកម្មទាំងឡាយរវាងប្រទេសកូរ៉េទាំង ២ កាត់ផ្តាច់ទាំងស្រុង

(VOVworld) – តាមទួរលេខស្ថិតិនៃក្រសួងឯកភាពកូរ៉េខាងត្បូងបានប្រកាស នាថ្ងៃទី
៨ ឧសភា ឲ្យដឹងថា៖ ការបញ្ឈប់រាល់សកម្មភាពនៅមណ្ឌលឧស្សាងកម្ម រួម Kaesong បានកាត់ផ្តាច់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកូរ៉េទាំង ២ ទាំស្រុង។ គិតពីដើមឆ្នាំ
២០១៣ ដល់ចុងខែ មិនា ឆ្នាំ ២០១៣ តំលៃប្រាក់ពានិជ្ជកម្មនៅបណ្ឌលឧស្សាហកម្ម
Kaesong ស្រូបយក ៩៩.៥៥% ក្នុងតំលៃពាណិជ្ជកម្មរសរុបរវាងប្រទេសកូរ៉េទាំង ២។ មន្ត្រីមួយរូបនៃក្រសួង ឯកភាពកូរ៉េខាងត្បូងបានបញ្ជាក់ថា៖ មណ្ឌលឧស្សាហកម្មរួម
Kaesong គឺជា ការតភ្ជាប់ទំនាក់ទំនងតែមួយគត់នៅសេសសល់រវាង Seoul និងព្យុង
យ៉ាង។ ប្រសិនបើ សកម្មភាពនៅមណ្ឌលឧស្សហកម្មនេះមិនចាប់ផ្តើមដំណើរការ
ឡើង វិញ នោះគឺ ទំនាក់ទំនងពាណិជ្ជកម្មទាំងឡាយរវាងប្រទេសកូរ៉េទាំង ២ នឹង
កាត់ផ្តាច់ទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ