ទំនាក់ទំនងពិសេសវៀតណាម - ឡាវស្រស់បំព្រងកាន់តែរឹងមាំស្ថិតស្ថេរជាអមតៈ

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ ទិវាបង្កើតទំនាក់ទំនការទូតវៀតណាម - ឡាវ (៥ កញ្ញា ១៩៦២ -  ៥ កញ្ញា ២០១៧) អនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Khamphau Eunthavane និង អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Dinh Quy មានអត្ថបទសរសេរស្ដីពី”ទំនាក់ទំនងពិសេស វៀតណាម - ឡាវស្រស់បំព្រងកាន់តែរឹងមាំស្ថិតស្ថេរជាអមតៈ”។
ទំនាក់ទំនងពិសេសវៀតណាម - ឡាវស្រស់បំព្រងកាន់តែរឹងមាំស្ថិតស្ថេរជាអមតៈ - ảnh 1ទំនាក់ទំនងពិសេសវៀតណាម - ឡាវស្រស់បំព្រងជានិច្ច និងរឹងមាំយូរអង្វែង 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ ទិវាបង្កើតទំនាក់ទំនការទូតវៀតណាម - ឡាវ (៥ កញ្ញា ១៩៦២ -  ៥ កញ្ញា ២០១៧) អនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Khamphau Eunthavane និង អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Dinh Quy មានអត្ថបទសរសេរស្ដីពី”ទំនាក់ទំនងពិសេស វៀតណាម - ឡាវស្រស់បំព្រងកាន់តែរឹងមាំស្ថិតស្ថេរជាអមតៈ”។ អត្ថបទសរសេរនេះបានចុះផ្សាយដោយកាសែតជាច្រើននៅវៀតណាមនាថ្ងៃទី ៣ កញ្ញា។

អត្ថបទសរសេរនេះបានឲ្យដឹងថា នាថ្ងៃទី ៥ កញ្ញា ១៩៦២ វៀតណាម និងឡាវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ និងក្រោយមក នាថ្ងៃទី ១៨ កក្ដដា ឆ្នាំ ១៩៧៧ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ។ នេះគឺជាព្រឹត្តិការណ៍ត្រដ៏ត្រចះត្រចង់ដែលបានកត់សម្គាល់ការអភិវឌ្ឍន៍ក្នុងប្រវត្តិសាស្ត្រនូវទំនាក់ទំនងពិសេសវៀតណាម-ឡាវ ឡាវ-វៀតណាម។ ឈានចូលដំណាក់កាលថ្មី ទោះបីជាស្ថានភាពពិភពលោក និងតំបន់មានបម្រែបម្រួលដ៏ស្មុគស្មាញក្ដី ប៉ុន្តែទំនាក់ទំនងពិសេស វៀតណាម-ឡាវនៅតែជិតស្និទ្ធ និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។

ទន្ទឹមនឹងនេះ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីហូជីមិញ បានរួមសហការជាមួយមជ្ឈមសម្ព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ រៀបចំកម្មវិធីជួបសំណេះសំណាលមិត្តភាពយុវជនវៀតណាម-ឡាវ ឆ្នាំ ២០១៧ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ កញ្ញា នៅទីក្រុងហាណូយ និងខេត្ត  Nghe An និង Ha Tinh ដោយមានសកម្មភាពមានអត្ថន័យជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ