ទំនាក់ទំនងរវាងចិននិងអាស៊ានកំពុងស្ថិតនៅដំណាក់កាលអភិវឌ្ឍន៍ខ្ពស់
|
ទំនាក់ទំនងរវាងចិននិងអាស៊ានកំពុងស្ថិតនៅដំណាក់កាលអភិវឌ្ឍន៍ខ្ពស់ (VNA) |
(VOVworld) - នាថ្ងៃទី ៣១ សីហា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Liu
Zhenmin បានអះអាងថា៖ ទំនាក់ទំនងរវាងចិនជាមួយអាស៊ានកំពុង
ឈានចូល ដំណាក់កាលអភិវឌ្ឍន៍ខ្ពស់បំផុត។ ថ្លែងមតិនៅសន្និសីទកាសែត
លោក Liu Zhenmin បានប្រកាសថា៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang
នឹងចូលរួម សន្និសីទបណ្ដាថ្នាក់ដឹកនាំ អាស៊ាន-ចិន (១០+១) លើកទី ១៩
សន្និសីទបណ្ដា ថ្នាក់ដឹកនាំ អាស៊ាន-ចិន ជប៉ុននិងកូរ៉េខាងត្បូង (១០+៣)
លើកទី ១៩ និង សន្និសីទកំពូលអាស៊ីបូព៌ារលើកទី ១១ ដែលនឹងប្រព្រឹត្តទៅ
នៅប្រទេសឡាវ ចាប់ពីថ្ងៃទី ៦ ដល់ទី ៩ កញ្ញា ខងាមុខ។ តាមលោក Liu
Zhenmin ថា៖ ដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang
នឹងធ្វើឲ្យទំនាក់ទំនងរវាងអាស៊ាននិងចិនស៊ីជម្រៅថែមទៀត ជំរុញការធ្វើ
សមាហរណកម្មតំបន់អាស៊ី បូព៌ារនិងរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់។
លោកបានរំលឹកថា៖ នាបច្ចុប្បន្ន ចិនគឺ ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់
អាស៊ាន ហើយអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំទី ៣ របស់ចិន ព្រមទាំង
តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនាឆមាសទី ១ ឆ្នាំ ២០១៦ ទទួលបាន ២០៩
ពាន់លានដុល្លាអាមេរិក៕