ទំនាក់ទំនងរវាងវៀតណាមជាមួយអូស្ត្រាលីនិងណូវែលហ្សេឡង់ឡើងកំពស់ថ្មី

ទំនាក់ទំនងរវាងវៀតណាមជាមួយអូស្ត្រាលីនិងណូវែលហ្សេឡង់ឡើងកំពស់ថ្មី - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីណូវែលហ្សេឡង់ុលោក John Key (VGP)


        Vovworld-ដំណើរទស្សនកិច្ចអូស្ត្រាលីនិងណូវែលហ្សេឡង់របស់​នាយករដ្ឋមន្ត្រី​
វៀតណាម នាំទំនាក់ទំនងរវាងវៀតណាមជាមួយអូស្ត្រាលីនិង​ណូវែលហ្សេឡង់ឡើង
កំពស់ថ្មី។ នោះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការ​បរទេស​វៀតណាមលោក Le Hoai
Trung ខណៈដែលឆ្លើយសម្ភាសជាមួយសារ​ព័ត៌មានស្ដីពីដំណើរទស្សនកិច្ចជាផ្លូវការ
របស់នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ទៅកាន់អូស្ត្រាលីនិងណូវែលហ្សេឡង់។
អនុរដ្ឋមន្ត្រីលោក Le Hoai Trung បានឲ្យដឹងថា អូស្ត្រាលីនិងណូវែលហ្សេឡង់បាន
ឯកភាពលើកកំរិត​ទំនាក់​ទំនងជាមួយវៀតណាមឡើងកំពស់ថ្មី ឆ្ពោះទៅដៃគូ
យុទ្ធសាស្ត្រ។ ថ្នាក់​ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពជាមួយវៀតណាមអំពីសំណូពរ
ចាំបាច់នៃការរក្សាសន្តិភាពសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វីក តាមនោះអះអាងនូវសារសំខាន់​
នៃការធានាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពសេរីភាពខាងនាវាចរណ៍​អាកាសចរណ៍
នៅសមុទ្រខាងកើត មិនគំរាមកំហែងឬប្រើប្រាស់អំពើហឹង្សា​ដោះស្រាយដោយសន្តិវិធី
រាល់ជំលោះលើសមុទ្រដោយផ្អែកលើច្បាប់អន្តរជាតិ​ក្នុងនោះមានអនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សុទ្រ្នាំ១៩៨២។

        ខណៈពេលនោះ នាថ្ងៃទី១៩និង២០មិនាសាព័ត៌មានណូវែលហ្សេឡង់បាន​បញ្ជូន
​ព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen
Tan Dung នៅប្រទេសនេះនិងលទ្ធផលដែលទទួលបានផង​ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ