ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជានឹងអភិវឌ្ឍន៍ឡើងកំពស់ថ្មី

(VOVWORLD) - នាយប់ថ្ងៃទី២៥ ខែកុម្ភៈ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីលៀងសាយ ភោជន៍នៅព្រះបរមរាជវាំង ទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលបាន អញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជានឹងអភិវឌ្ឍន៍ឡើងកំពស់ថ្មី - ảnh 1ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីលៀងសាយ ភោជន៍នៅព្រះបរមរាជវាំង ទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖ VOV)

ក្នុងសន្ទរកថាស្វាគមន៍ ព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់បានសម្ដែង នូវការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នឹងរួមចំណែកយ៉ាងសំខាន់ទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ ទំនងមិត្តភាពដ៏ល្អប្រសើរនិងកិច្ចសហប្រតិបតិ្តការជាវិជ្ជមាន គ្រប់វិស័យនិង ចេញជាផ្លែផ្ការវាងកម្ពុជានិងវៀតណាម។ ព្រះមហាក្សត្រទ្រង់បានអះអាងថា ដំណើរការឈានទៅមុខរបស់កម្ពុជាសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ អាស្រ័យដោយមានការជួយឧបត្ថម្ភនិងគាំទ្ររបស់ប្រទេសនានាលើពិភពលោក ដែលក្នុងនោះវៀត ណាមបានជួយឧបត្ថម្ភដល់កម្ពុជាទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងលើពិភពលោក ក្នុងរយៈពេលដែលកម្ពុជាជួបការលំបាកផងនិងក្នុងដំណាក់ កាលសន្តិភាពទៀតផង។ ព្រះមហាក្សត្រទ្រង់សង្ឃឹម ថា វៀតណាមនឹងបន្តចែក រំលែកបទពិសោធន៍ដ៏ល្អប្រសើរ ចំណេះដឹងនិងបច្ចេកវិទ្យាដើម្បីជួយឧបត្ថម្ភ កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

        អញ្ជើញថ្លែងឆ្លើយតប អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានជម្រាបថា វៀតណាមមានការយោគយល់ដ៏ជ្រាលជ្រៅ រាល់ ជ័យជំនះរបស់វៀតណាមក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ ឯកភាពប្រទេសជាតិ កាលពីមុននេះ ក៏ដូចជាសមិទ្ធផលក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងនិងការពារមាតុ ភូមិនាសព្វថ្ងៃ គឺមិនអាចកាត់ផ្ដាច់ចេញពីការគាំទ្រនិងជួយឧបត្ថម្ភរបស់មិត្តភក្តិ អន្តរជាតិបានឡើយ ជាពិសេសគឺការជួយឧបត្ថម្ភគាំទ្រដ៏ធំធេងនិងប្រកបដោយ ប្រសិទ្ធ ភាពរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ លោកបានអញ្ជើញមាន ប្រសាសន៍ថា៖

        “វៀតណាមនិងកម្ពុជា ជាប្រទេសជិតខាងដ៏ស្និទ្ធស្នាល ហើយប្រជាជននៃ ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ដោយបានជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងបុព្វហេតុការពារ កសាងនិងអភិវឌ្ឍន៍ ប្រទេសនីមួយៗ។ ប្រវត្តិសាស្ត្របានតភ្ជាប់ប្រទេសយើងទាំងពីរ ទំនាក់ទំនងរវាង វៀតណាមនិងកម្ពុជាបានក្លាយទៅជានិមិត្តរូបដ៏ពិសិដ្ឋ ជាទ្រព្យសម្បត្តិរួមដែល មិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ ប្រពៃណីដ៏ល្អប្រសើរនោះ ក៏បាន សំណូមពរអោយប្រទេសយើងទាំងពីរត្រូវរួមគ្នាជំនះពុះពារលើការសាកល្បង ទាំងអស់ ដើម្បីបន្តនាំទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាអោយកាន់តែរីកចម្រើនដោយឥត ឈប់ឈរ ឡើងទៅកំពស់ថ្មីមួយ ដើម្បីការអភិវឌ្ឍប្រកបដោយវិបុលភាពនៃ ប្រទេសនីមួយៗ។ នោះមិនត្រឹមតែជាការទទួលខុសត្រូវរបស់ជំនាន់សព្វថ្ងៃ ប៉ុណ្ណោះទេ ថែមទាំងជាសំណូមពរនិងការទាមទារចំពោះជំនាន់ក្រោយៗនៃ ប្រទេសទាំងពីរទៀតផង”។

        អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន សម្ដែងនូវការជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា នឹងអភិវឌ្ឍន៍ ឡើងកំពស់ថ្មី ដោយឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍ត្រឹមត្រូវរបស់ ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្ត ការនិងការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍និងនៅលើពិភពលោក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ